បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃសៅរ៍នេះ បានឲ្យដឹងថា ប្រទេសឥណ្ឌូនេស៊ី បានប្រកាសរកឃើញអ្នកឆ្លងកូវីដ១៩ ករណីថ្មីចំនួនរហូតទៅដល់ ៣៨០៦នាក់ ដែលវាបានធ្វើឲ្យចំនួនឆ្លងទូទាំងប្រទេស មានប្រមាណជា២១៤៧៤៦នាក់ ខណៈដែលករណីស្លាប់ថ្មីបន្ថែមទៀត គឺ១០៦នាក់និងស្លាប់ សរុបទូទាំងប្រទេស៨៦៥០នាក់។
ការប្រកាសដែលត្រូវបានធ្វើឡើង ដោយក្រសួងសុខាភិបាល ហើយក្នុងនោះ អ្នកដែលបានជាសះស្បើយ អាចចាកចេញពីមន្ទីរពេទ្យ បានមានប្រមាណជា២២៤១នាក់ ខណៈដែលចំនួនអ្នកជាសះស្បើយ នៅទូទាំងប្រទេសកន្លងមក និងបច្ចុប្បន្នសរុបមាន ១២៤៥៨នាក់។
គួរបញ្ជាក់ដែរថា ករណីឆ្លងបានរីករាលដាល ទៅក្នុងខេត្តទាំង៣៤ របស់ប្រទេសហើយករណីឆ្លងថ្មី គឺត្រូវបានរកឃើញនៅគ្រប់ខេត្តទាំង ៣៤នេះដូចគ្នាដែរ៕
ប្រែសម្រួល៖ស៊ុនលី