ប៉ារីស៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២០ថា ទីភ្នាក់ងារសុខភាពសាធារណៈរបស់ប្រទេសបារាំង បានរាយការណ៍ឲ្យដឹងកាលពីថ្ងៃសៅរ៍ថា មានករណីថ្មីនៃជំងឺកូវីដ១៩ចំនួន១៣.៤៩៨នាក់ គិតក្នុងរយៈពេល២៤ម៉ោងកន្លងទៅនេះ ដែលជាកំណត់ត្រាថ្មីមួយប្រចាំថ្ងៃដែលគេបញ្ជាក់ គិតចាប់តាំងពីមានការឆ្លងរាលដាលជំងឺ ។
កាលពីថ្ងៃសុក្រ ត្រូវបានគេរាយការណ៍មកថា មានករណីថ្មីនៃជំងឺដែលខ្ពស់បំផុតក្នុងកំណត់ត្រាមុនរបស់ប្រទេសនេះ ដែលមានករណីថ្មីចំនួន១៣.២១៥នាក់ ។ តួលេខគិតត្រឹមថ្ងៃសៅរ៍ សរុបអ្នកឆ្លងជំងឺកូវីដ១៩របស់ប្រទេសបារាំង បានកើនឡើងដល់៤៤២.១៩៤នាក់ ។
អ្នកជំងឺប្រមាណ៣១.២៧៤នាក់បានស្លាប់ ដោយសារជំងឺកូវីដ១៩ គិតចាប់ពីខែកុម្ភៈ ហើយមានតែមួយគត់គត់ដែលបានកើនឡើង២៦នាក់ ៕ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា
