Covid-19

មេបក្សប្រជាធិបតេយ្យអាមេរិក ជំរុញបក្សសាធារណរដ្ឋ អនុម័តច្បាប់ជំនួយ ៣ទ្រីលានដុល្លារ សម្រាប់ជំងឺកូរីដ-១៩

វ៉ាស៊ីនតោន៖ ប្រធានសភាអាមេរិក លោកស្រី Nancy Pelosi បានបន្ទោសការឆ្លើយតបរបស់រដ្ឋបាល ត្រាំ ចំពោះរោគរាតត្បាតកូវីដ -១៩ ហើយបានជំរុញ ឱ្យគណបក្សសាធារណរដ្ឋគាំទ្រច្បាប់ជំនួយ ដែលមានទឹកប្រាក់ ៣ ទ្រីលានដុល្លារអាមេរិក របស់គណបក្សប្រជាធិបតេយ្យ ដើម្បីលុបចោលការធ្លាក់ចុះនៃសេដ្ឋកិច្ច។

លោកស្រី Pelosi បានឲ្យដឹង នៅក្នុងបណ្ដាញសង្គមមួយថា “គណបក្សសាធារណរដ្ឋ ត្រូវតែទទួលយកភាពធ្ងន់ធ្ងរនៃវិបត្តិនេះ និងបោះឆ្នោតលើយុទ្ធសាស្ត្រ ដែលផ្អែកលើវិទ្យាសាស្ត្រ ដែលបានអនុម័តលើសពី ៤ ខែមុន” ដោយសភាបក្សប្រជាធិបតេយ្យ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលបានចេញផ្សាយបន្ទាប់ពីប្រទេសនេះ បានឈានដល់ដំណាក់កាលសំខាន់បំផុត នៃការស្លាប់ដោយជំងឺកូវីដ-១៩ ដែលមានចំនួនជាង ២០ម៉ឺននាក់ លោកស្រី Pelosi បានលើកឡើងថា ចំនួនមនុស្សដ៏គួរឱ្យរន្ធត់ នៃវីរុសដ៏សាហាវនេះ គឺរឹតតែអាក្រក់ទៅៗ សម្រាប់ភាពល្ងង់ខ្លៅរបស់វា ប៉ុន្តែ “វាមិនចាំបាច់ធ្វើបែបនេះទេ” ។

អ្នកប្រជាធិបតេយ្យ នៅរដ្ឋកាលីហ្វ័រញ៉ា បានរិះគន់ការគ្រប់គ្រង រដ្ឋបាលលើវិបត្តិនេះ ដោយនិយាយថាការមើលងាយ របស់ប្រធានាធិបតីលោក ដូណាល់ ត្រាំ ចំពោះវិទ្យាសាស្ត្រអភិបាលកិច្ច និងសុខភាពប្រជាជនអាមេរិក បាននាំឱ្យមានសោកនាដកម្មជាតិ ជាប្រវត្តិសាស្ត្រ៕ ដោយ៖ ឈូក បូរ៉ា

To Top