Covid-19

ចិន បញ្ជាក់ថា មានអ្នកឆ្លងជំងឺកូវីដ១៩ថ្មី ៨ករណី

សៀងហៃ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹង នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២០ថា អាជ្ញាធរសុខាភិបាលជាតិ បានឲ្យដឹងនៅថ្ងៃសុក្រនេះថា ប្រទេសចិន ត្រូវបានគេរាយការណ៍មកថា មានករណីថ្មីនៃជំងឺកូវីដ១៩ គិតត្រឹមថ្ងៃព្រហស្បតិ៍ ចំនួន៨ករណី បើធៀបនឹងថ្ងៃមុននេះមាន៧ករណី ។

គណៈកម្មាធិការសុខាភិបាលជាតិ បានឲ្យដឹងនៅក្នុងសេចក្តីប្រកាសមួយថា ករណីដែលឆ្លងទាំងអស់នេះ គឺជាអ្នកមកឭពីខាងក្រៅ ដោយពាក់ព័ន្ធនឹងការធ្វើដំណើរពីបរទេស ។ ចំនួនអ្នកឆ្លងជំងឺថ្មីនេះ មិនទាន់មានបញ្ចេញរោគសញ្ញា នៅឡើយទេ ដែលប្រទេសចិន មិនបានធ្វើចំណាត់ថ្នាក់ បញ្ជាក់អំពីអ្នកជំងឺកូវីដ១៩ឡើយ ដែលថយចុះមកដល់ត្រឹម១៨នាក់ ដែលពីមុនមានអ្នកឆ្លងជំងឺថ្មី២០នាក់ក្នុង១ថ្ងៃ ។

សរុបអ្នកឆ្លងជំងឺកូវីដ១៩ នៅដីគោក ប្រទេសចិន នាពេលបច្ចុប្បន្ននេះចំនួន៨៥.៣២២នាក់ ទន្ទឹមនឹងនេះដែរ ចំនួនអ្នកស្លាប់សរុបមិនប្រែប្រួលឡើយ គឺចំនួន៤.៦៣៤នាក់ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top