តូក្យូ៖ ក្រុមអ្នកជំនាញ ផ្នែកការពារមេរោគ បានឲ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសជប៉ុន អាចប្រឈមមុខ នឹងការលេចចេញជាថ្មី នៃការឆ្លងជំងឺកូវីដ-១៩ ទោះបីជាចំនួនករណីមាននិន្នាការធ្លាក់ចុះ ចាប់តាំងពីចុងខែកក្កដាក៏ដោយ។
ក្រុមអ្នកប្រឹក្សា សម្រាប់ក្រសួងសុខាភិបាល បានលើកឡើងថា ល្បឿននៃការធ្លាក់ចុះនៃចំនួនអ្នកឆ្លងថ្មី បានថយចុះនាពេលថ្មីៗនេះ ដោយតំបន់ខ្លះ ថែមទាំងមានការស្ទុះងើបឡើងវិញផងដែរ។
នៅទូទាំងប្រទេសការឆ្លងថ្មី មានចំនួនសរុប ៣.២៨៧ នាក់ក្នុងរយៈពេល ៧ ថ្ងៃគិត ត្រឹមថ្ងៃទី ២២ ខែកញ្ញា គឺធ្លាក់ចុះពីចំនួន ៣.៧៣១ ក្នុងសប្តាហ៍មុន។
ប៉ុន្តែពួកគេក៏បានលើកឡើងផងដែរថា ចំនួនបន្តឆ្លងប្រកបដោយប្រសិទ្ធភាព ដែលវាស់ចំនួនមនុស្សជាមធ្យម ហើយដែលមនុស្សម្នាក់ អាចឆ្លងបានកើនឡើង ដល់មនុស្សម្នាក់ទៀតបាន៕ ដោយ៖ ឈូក បូរ៉ា
