ញូវយ៉ក៖ ចំនួនអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ នៅទូតាំងពិភពលោក មានចំនួនជាង ៩៩ម៉ឺននាក់ហើយ គិតត្រឹមកាលពីថ្ងៃសៅរ៍ម្សិលមិញ នេះបើយោងតាមមជ្ឈមណ្ឌលវិទ្យាសាស្ត្រ និងវិស្វកម្មប្រព័ន្ធ (CSSE) នៅសាកលវិទ្យាល័យ Johns Hopkins។
ទិន្នន័យពី CSSE បានបង្ហាញថា ចំនួនអ្នកស្លាប់ទូទាំងពិភពលោកបានកើនឡើងដល់ ៩៩០.៧៣៨ នាក់ខណៈដែលមានករណីជាង ៣២,៦ លានករណីនៅទូទាំងពិភពលោកគិតត្រឹមម៉ោង ៣និង២៣ នាទីម្សិលមិញនេះ។
សហរដ្ឋអាមេរិក នៅតែជាប្រទេសដែលរងគ្រោះធ្ងន់ធ្ងរបំផុតដោយជំងឺរាតត្បាត ដែលមានចំនួន ៧.០៦៥.០១៩ ករណី និងចំនួនមនុស្សស្លាប់ ២០៤.២៤៩ នាក់ដែលស្មើនឹងជាង ២០ ភាគរយនៃចំនួនអ្នកស្លាប់ទូទាំងពិភពលោក។
ប្រទេសប្រេស៊ីលបានកត់ត្រាចំនួនអ្នកស្លាប់ធំជាងគេទី ២ លើពិភពលោកចំនួន ១៤០.៥៣៧ នាក់បន្ទាប់មក គឺឥណ្ឌាដែលមានអ្នកស្លាប់ចំនួន ៩៣.៣៧៩ នាក់។
ប្រទេសដែលមានអ្នកស្លាប់ជាង ៣០.០០០ នាក់ក៏រួមមានប្រទេសម៉ិកស៊ិក អង់គ្លេស អ៊ីតាលី ប៉េរូ បារាំង និងអេស្ប៉ាញ ផងដែរ៕
ដោយ ឈូក បូរ៉ា

