Covid-19

ចិន អះអាងថា ខ្លួនទទួលបានការគាំទ្រពី WHO ក្នុងការប្រើប្រាស់បន្ទាន់ នូវវ៉ាក់សាំងកូវីដ-១៩

ប៉េកាំង៖ មន្ត្រីសុខាភិបាលចិន បានឲ្យដឹងថា ប្រទេសចិន បានទទួលការយល់ដឹង និងការគាំទ្រ ពីអង្គការសុខភាពពិភពលោក មុនពេលចាប់ផ្តើម កម្មវិធីប្រើជាបន្ទាន់ដ៏ចម្រូងចម្រាស សម្រាប់វ៉ាក់សាំងការពារជំងឺ Covid-19 របស់ខ្លួន។

ប្រទេសចិន បានផ្តល់ការចាក់វ៉ាក់សាំង ការពារមេរោគឆ្លង ដល់មនុស្សរាប់រយរាប់ពាន់នាក់ ចាប់តាំងពីខែកក្កដា ក្រោមកម្មវិធីប្រើប្រាស់បន្ទាន់ ដែលត្រូវបានអនុម័ត ដោយរដ្ឋាភិបាលចិន មុនពេលសុវត្ថិភាព និងប្រសិទ្ធភាពរបស់ពួកគេ ត្រូវបានបង្ហាញយ៉ាងពេញលេញ ដោយការសាកល្បងព្យាបាល។

ផ្ទាំងពាណិជ្ជកម្ម

អ្នកជំនាញ និងអ្នកអភិវឌ្ឍន៍វ៉ាក់សាំងមួយចំនួន នៅភាគខាងលិច បានព្រមានប្រឆាំងនឹងការអនុញ្ញាត ឱ្យប្រើវ៉ាក់សាំងការពារមេរោគមុនពេលឆ្លង មុនពេលការធ្វើតេស្ត ដំណាក់កាលចុងក្រោយត្រូវបានបញ្ចប់។

លោក Zheng Zhongwei មន្ត្រីម្នាក់ នៃគណៈកម្មាធិការសុខភាពជាតិ របស់ប្រទេសចិន បានឲ្យដឹងកាលពីថ្ងៃសុក្រថា គណៈរដ្ឋមន្រ្តីរបស់ប្រទេសចិន ក្រុមប្រឹក្សារដ្ឋបានអនុម័ត លើផែនការសាកល្បង សម្រាប់ការប្រើប្រាស់វ៉ាក់សាំង Covid-19 ជាបន្ទាន់នៅចុងខែមិថុនា៕ ដោយ៖ ឈូក បូរ៉ា

To Top