Covid-19

ចំនួនអ្នកស្លាប់ ដោយសារជំងឺកូវីដ១៩ នៅទូទាំងពិភពលោក កើនឡើងលើសពី១លាននាក់ហើយ

ប៉ារីស៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹង នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២០ថា នៅទូទំាងពិភពលោក មានអ្នកស្លាប់លើសពី១លាននាក់ ដោយសារវីរុសកូរ៉ូណា ដែលបានផ្ទុះឡើងដំបូង នៅក្នុងប្រទេសចិន គិតទៅជាងមួយឆ្នាំកន្លងមកនេះ ។

ការឆ្លងជំងឺបានបង្កផលប៉ះពាល់ ដល់សេដ្ឋកិច្ចពិភពលោក ធ្វើឲ្យបាត់បង់អាយុជីវិត ក្នុងនោះអ្នកនៅប្រទេសឥណ្ឌា និងតំបន់ព្រៃភ្នំរបស់ប្រទេសប្រេស៊ីល រហូតដល់ទីក្រុងញ៉ូវយ៉ក ដែលជាទីក្រុងធំបំផុតនៅទ្វីបអាមេរិក ។

គិតត្រឹមម៉ោង១០និង៣០នាទីល្ងាច ថ្ងៃអាទិត្យ ត្រូវនឹងម៉ោង៦និង៣០នាទីព្រឹក ថ្ងៃចន្ទ ម៉ោងនៅសិង្ហបុរី អ្នកស្លាប់ត្រូវបានប្រកាសឲ្យដឹងថា មានជនរងគ្រោះ១.០០០.០០៩នាក់ ពីអ្នកឆ្លងជំងឺក្នុងកំណត់ត្រា ចំនួន៣៣.០១៨.៨៧៧នាក់ ។

សហរដ្ឋអាមេរិក មានអ្នកស្លាប់ច្រើនជាងគេបំផុត ដែលមានអ្នកស្លាប់ជាង២០ម៉ឺននាក់ បន្ទាប់មក ប្រេស៊ីល ឥណ្ឌា ម៉ិកស៊ិក និងអង់គ្លេស ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top