Covid-19

ចិន ចេញការគាំទ្រតួនាទីរបស់ យូអិន ក្នុងការប្រយុទ្ធជាសកល ប្រឆាំងនឹងជំងឺកូវីដ-១៩

ប៉េកាំង៖ ក្រុមប្រឹក្សារដ្ឋចិន និងរដ្ឋមន្រ្តីក្រសួងការបរទេសចិន បានលើកឡើងនៅថ្ងៃចន្ទនេះថា ប្រទេសចិន គាំទ្រតួនាទីសំខាន់ របស់អង្គការសហប្រជាជាតិ ក្នុងការប្រយុទ្ធជាសកល ប្រឆាំងនឹងជំងឺកូវីដ-១៩ ហើយត្រៀមខ្លួន ដើម្បីបង្កើនការប្រាស្រ័យទាក់ទង និងសម្របសម្រួលជាមួយប្រព័ន្ធ។

យោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារពុត៌មានចិនស៊ិនហួ បានឲ្យដឹងថា លោកវ៉ាង យី បានធ្វើការកត់សម្គាល់ នៅក្នុងការសន្ទនាតាមទូរស័ព្ទ ជាមួយលោក Volkan Bozkir ប្រធានសម័យប្រជុំលើកទី៧៥ នៃមហាសន្និបាតអង្គការសហប្រជាជាតិ។

ផ្ទាំងពាណិជ្ជកម្ម

លោកបានអបអរសាទរលោក Bozkir លើការធ្វើជាប្រធានាធិបតី នៃសម័យប្រជុំលើកទី ៧៥ នៃ UNGA ដោយលើកឡើងថា នៅពេលដែលឆ្នាំ ២០២០ ជាខួបលើកទី ៧៥ នៃការបង្កើត អង្គការសហប្រជាជាតិសម័យ UNGA ឆ្នាំនេះមានអត្ថន័យពិសេស៕ ដោយ៖ ឈូក បូរ៉ា

To Top