Covid-19

ឥណ្ឌនេស៊ី មានអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ កើនឡើងលើសពី ១ម៉ឺននាក់ និងអ្នកឆ្លងជិង ២៨ម៉ឺននាក់

ហ្សាការតា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ់២០២០ថា ក្រសួងសុខាភិបាល បានឲ្យដឹងកាលពីថ្ងៃចន្ទថា ករណីនៃជំងឺកូវីដ១៩នៅក្នុងប្រទេសឥណ្ឌូនេស៊ី បានកើនឡើង ៣.៥០៩នាក់ក្នុង១ថ្ងៃ ដែលបានកើនឡើងដល់ ២៧៨.៧២២នាក់ ដែលមានអ្នកស្លាប់បន្ថែមទៀតពី ៨៧ដល់ ១០.៤៧៣នាក់ ។

ក្រសួងបានឲ្យដឹងថា ពលរដ្ឋចំនួន៣.៨៥៦នាក់ បានចាកចេញពីមន្ទីរពេទ្យ ដែលនាំឲ្យចំនួនអ្នកជាសះស្បើយជំងឺសរុបកើនឡើងដល់ ២០៦.៨៧០នាក់ ។

វីរុស បានឆ្លងរាលដាលទូទាំងប្រទេស ដែលមានរហូតដល់ ៣៤ខេត្ត ។

ជាពិសេស ក្នុងអំឡុងពេល ២៤ម៉ោង កន្លងទៅនេះ ក្រុងហ្សាការតា មានអ្នកឆ្លងជំងឺថ្មីក្នុងកំណត់ត្រាចំនួន ៨៩៨នាក់ ខេត្ត ជ្វាខាងលិច (West Java) មានអ្នកឆ្លងជំងឺចំនួន ៤៨៩នាក់ ខេត្ត ជ្វាកណ្តាល (Central Java) ខេត្ត ជ្វាខាងកើត (East Java)មានចំនួន ២៨៤នាក់ និងខេត្ត Riau មានចំនួន នាក់ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top