Covid-19

គណៈរដ្ឋមន្រ្តីថៃ យល់ព្រមខ្ចីប្រាក់ពី ADB ជាង ៤៧ពាន់លានដុល្លារ ដើម្បីស្ដារសេដ្ឋកិច្ចពីជំងឺកូវីដ-១៩

បាងកក៖ គណៈរដ្ឋមន្រ្តីថៃបានយល់ព្រមកាលពីថ្ងៃអង្គារ ដើម្បីខ្ចីប្រាក់ចំនួន ១,៤៧ ពាន់ពាន់លានបាត (៤៧,៤ ពាន់លានដុល្លារ) ពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដើម្បីស្តារសេដ្ឋកិច្ចរបស់ប្រទេស ដែលរងគ្រោះដោយជំងឺរាតត្បាតកូវីដ-១៩ ។

មូលនិធិនេះនឹងត្រូវប្រើ ដើម្បីផ្តល់ហិរញ្ញប្បទានដល់កម្មវិធីជំរុញសេដ្ឋកិច្ចផ្សេងៗឱនភាពថវិកា ការវិនិយោគហេដ្ឋារចនាសម្ព័ន្ធ និងថវិកាសម្រាប់សហគ្រាសរដ្ឋ ដែលរងគ្រោះដោយជំងឺរាតត្បាត។

ខ្លួនក៏បានឲ្យដឹងផងដែរថា បំណុលសាធារណៈធៀបនឹងផលិតផលក្នុងស្រុកសរុប នឹងកើនឡើងដល់ ៥៧,២៣ ភាគរយនៅឆ្នាំ ២០២០-២១ ជិតនឹងដែនកំណត់ ៦០ ភាគរយ។

សេចក្តីថ្លែងការណ៍បានឲ្យដឹងថា រដ្ឋាភិបាល និងធនាគារថៃ បានប្រកាសរួមគ្នានូវថវិកាចំនួន ១,៩ ពាន់ពាន់លានបាត កាលពីដើមឆ្នាំនេះ ដើម្បីទប់ស្កាត់ការផ្ទុះឡើងនៃជំងឺរាតត្បាតនេះ ប៉ុន្តែរហូតមកដល់ពេលនេះបានចំណាយ ប្រហែលមួយភាគបីនៃចំនួននេះរួចទៅហើយ៕

ដោយ ឈូក បូរ៉ា

To Top