Covid-19

លោក ត្រាំ នឹងស្នាក់នៅមន្ទីរពេទ្យយោធា ​ប៉ុន្មានថ្ងៃខាងមុខទៀត ក្រោយរកឃើញថា ឆ្លងជំងឺកូវីដ-១៩

វ៉ាស៊ីនតោន៖ សេតវិមានបានឲ្យដឹង នៅថ្ងៃសុក្រម្សិលមិញនេះថា ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ នឹងស្នាក់នៅមន្ទីរពេទ្យយោធាមួយ នៅប៉ុន្មានថ្ងៃខាងមុខទៀត បន្ទាប់ពីការធ្វើតេស្តិ៍វិជ្ជមានជំងឺកូវីដ- ១៩ ។

នៅក្នុងសេចក្តីថ្លែងការណ៍ លេខាធិការសារព័ត៌មានសេតវិមាន លោក Kayleigh McEnany បានលើកឡើងថាលោក ប្រធានាធិបតី ដែលមានរោគសញ្ញាស្រាល នៅតែស្ថិតក្នុងស្មារតីល្អ ហើយបានធ្វើការពេញមួយថ្ងៃ។

ដោយសំដៅទៅលើ មន្ទីរពេទ្យយោធាមួយក្នុងក្រុង Bethesda រដ្ឋ Maryland លោក McEnany បានលើកឡើងថា“ ដោយការប្រុងប្រយ័ត្នខ្ពស់ និងតាមការណែនាំរបស់គ្រូពេទ្យ និងអ្នកជំនាញខាងវេជ្ជសាស្ត្រ របស់លោកប្រធានាធិបតី នឹងធ្វើការ ពីការិយាល័យប្រធានាធិបតីនៅ Walter Reed នៅប៉ុន្មានថ្ងៃខាងមុខ”៕ ដោយ៖ ឈូក បូរ៉ា

To Top