Covid-19

មេរោគកូរ៉ូណា ក្នុងពិភពលោកកើនឡើង ១លានករណីរៀងរាល់៣ថ្ងៃ

បរទេស៖ ប្រទេសនានា តាមសេចក្តីរាយការណ៍ កំពុងតែរាយការណ៍ ពីកំណត់ត្រាករណីមេរោគកូរ៉ូណាប្រចាំថ្ងៃ ជាចម្បងគឺនៅអឺរ៉ុប ក្រោយធ្វើការគ្រប់គ្រង ដ៏ធំលើការរាតត្បាតឆ្លង ដោយពិភពលោកមានការឆ្លងថ្មី ប្រមាណ១លានករណី រៀងរាល់៣ថ្ងៃ។

កាលពីថ្ងៃសៅរ៍ ចំនួនករណីថ្មីសរុបមាន ៣៥៥.៩០៩ករណី ត្រូវបានគេរាយការណ៍ នៅទូទាំងពិភពលោក គឺមានចំនួនថយចុះ តិចតួចជាងកំណត់ត្រា ៣៥៨.៣៥៤ករណី កាលពីថ្ងៃមុន និងថ្ងៃទី៤តជាប់គ្នា ដែលមានចំនួន៣០០.០០០ករណី។ មួយភាគបីនៃករណីថ្មីទាំងនោះ គឺនៅតំបន់អឺរ៉ុប។

កាលពីថ្ងៃអាទិត្យ អឺរ៉ុបមានករណីថ្មី ចំនួន៨៨,៤៨៨ថែមទៀត ដោយលើពិភពលោក មានចំនួន២៤២,១៩៧ករណី ហើយយោងតាមគេហទំព័រ Worldometers.info សរុបទាំងអស់ មានករណីចំនួន៣៧.៤៥៤.២៣០ករណី។

គួរបញ្ជាក់ថា កាលពីថ្ងៃអង្គារសប្ដាហ៍មុន ករណីមេរោគកូរ៉ូណាទាំងអស់ មានចំនួនលើស៣៦លានករណី ហើយនៅថ្ងៃសុក្រ គឺមានចំនួន៣៧លានករណី៕ ប្រែសម្រួល៖ប៉ាង កុង

To Top