បរទេស៖ សារព័ត៌មានបរទេសនៅថ្ងៃសុក្រនេះ បានសរសេរថា ទីក្រុងមួយរបស់ប្រទេសចិន នឹងត្រៀមធ្វើការផ្តល់នូវ ប្រភេទវ៉ាក់សាំងកូវីដ១៩ ដែលមានឈ្មោះថា Sinovac ជូនទៅដល់ក្រុមមនុស្សធ្វើការងារសំខាន់ៗ និងក្រុមការងារ ដែលប្រឈមមុខ នឹងភាពប្រថុយប្រថានគ្រោះថ្នាក់ខ្ពស់ ហើយជាផ្នែកមួយ នៃកម្មវិធីរបស់រដ្ឋវា នឹងមានតម្លៃប្រហែលជា៦០ដុល្លារ។
ទីភ្នាក់ងារប្រយុទ្ធប្រឆាំង ទៅនឹងជំងឺឆ្លងហៅកាត់ថា CDC នៃទីក្រុង Jiaxin បានប្រកាសនៅលើគណនេយ្យ ក្នុងបណ្តាញសង្គមយក្ស WeChat របស់ខ្លួនថាវ៉ាក់សាំង ដែលមានតម្លៃត្រឹមតែ ២៩,៧៥ដុល្លារ ឬ២០០យ័ន ក្នុងមួយដូស នឹងត្រូវផ្តល់ទៅឲ្យបេក្ខជន សម្រាប់ធ្វើតេស្តមួយចំនួនជាមុនសិន។
Sinovac ត្រូវបានធ្វើតេស្ត កាលពីពេលចុងក្រោយ នៅក្នុងបណ្តាប្រទេសមួយចំនួនរួចមកហើយ ដូចជាប្រទេសប្រេស៊ីល ប្រទេសឥណ្ឌូនេស៊ី និងប្រទេសតួកគី ហើយតាមការបញ្ជាក់ របស់ក្រុមហ៊ុនជឿជាក់ថា ការធ្វើតេស្តតំណាក់កាលទី៣ នឹងចាប់ផ្តើមធ្វើឡើង យ៉ាងយូរបំផុតក្នុងខែវិច្ឆិកានេះ៕
ប្រែសម្រួល៖ស៊ុនលី
 
													
																							
 
																								
												
												
												 
								 
																						 
								 
																						 
								 
																						 
								 
																						 
								 
																						 
									 
																		 
									 
																		 
									 
																		 
									 
																		 
									 
																		 
									 
																		 
									 
																		 
									