ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០នេះ បានចេញសេចក្ដីជូនដំណឹងមួយ ស្ដីអំពីការរកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ ចំនួន២នាក់ថ្មីទៀត លើជនជាត់ខ្មែរដែលបានធ្វើដំណើរមកពីប្រទេសអ៊ីរ៉ាក់ និងគ្មានករនីជាសះស្បើយ។
សូមបញ្ជាក់ថាគិតត្រឹមម៉ោង៧ព្រឹក ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០ កម្ពុជាបានរកឃើញអ្នកជំងឺកូវីដ១៩សរុប ចំនួន២៨៥នាក់ ក្នុងនោះព្យាបាលជាសះស្បើយសរុបចំនួន២៨០នាក់ និងកំពុងសម្រាកព្យាបាលនៅមន្ទីពេទ្យសរុប ៥នាក់៕