Covid-19

សាកលវិទ្យាល័យ Johns Hopkins៖ បារាំង មានអ្នកឆ្លងជំងឺ កូវីដ១៩ លើសពី ១លាននាក់

ប៉ារីស៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០ថា យោងតាមការបង្ហាញទិន្ននន័យចុងក្រោយដោយសាកលវិទ្យាល័យ Johns Hopkins University បានឲ្យដឹងថា ចំនួននៃអ្នកឆ្លងជំងឺកូវីដ១៩នៅក្នុងប្រទេសបារាំង បានកើនឡើងដល់១.០០០.៣៦៩នាក់ គិតត្រឹមម៉ោង០១និង២៤នាទីម៉ោងសកល ត្រូវនឹងថ្ងៃព្រហស្បតិ៍នេះ ទន្ទឹមនឹងនេះដែរ ចំនួនអ្នកស្លាប់របស់ប្រទេសដោយសារជំងឺ បានកើនឡើងដល់៣៤.០៧៥នាក់ ។

បារាំង បានក្លាយជាប្រទេសទី២នៅទ្វីបអឺរ៉ុប ដែលមានអ្នកឆ្លងជំងឺកូវីដ១៩កើនឡើងលើសពី១លាននាក់ បន្ទាប់ពីអេស្ប៉ាញ គិតត្រឹមថ្ងៃពុធ ។

លោក Gabriel Attal អ្នកនាំពាក្យរដ្ឋាភិបាលបារាំង បានឲ្យដឹងកាលពីថ្ងៃពុធថា បណ្តាទីក្រុងជាច្រើនរបស់បារាំង នឹងបង្កើនការប្រុងប្រយ័ត្នជាអតិបរិមាសម្រាប់វីរុសកូរ៉ូណា ដែលជាកន្លែងបានឆ្លងជាបន្តបន្ទាប់គ្នានឹងត្រូវបានស្នើឡើងឲ្យមានការប្រុងប្រយ័ត្ន ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top