Covid-19

ក្នុងរយៈពេលមួយថ្ងៃ ឥណ្ឌូនេស៊ី មានអ្នកឆ្លងជំងឺកូវីដ១៩ រហូតដល់ជាង៤.៣០០នាក់


ហ្សាការតា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០ថា ក្រសួងសុខាភិបាល បានឲ្យដឹងកាលពីថ្ងៃសុក្រថា ករណីនៃជំងឺកូវីដ១៩នៅក្នុងប្រទេសឥណ្ឌូនេស៊ី បានកើនឡើងដល់៤.៣៦៩នាក់ គិតក្នុងអំឡុងពេលមួយថ្ងៃ ដែលនាំឲ្យកើនឡើងដល់៣៨១.៩១០នាក់ ដែលមានអ្នកស្លាប់បន្ថែមទៀតចំនួន១១៨នាក់ នាំឲ្យអ្នកស្លាប់កើនឡើងដល់១៣.០៧៧នាក់ ។

ក្រសួងដដែលនេះបានឲ្យដឹងថា ពលរេដ្ឋបន្ថែមទៀតចំនួន៤.០៩៤នាក់ត្រូវបានចាកចេញពីមន្ទីរពេទ្យនានា ដែលនាំឲ្យចំនួនអ្នកជាសះស្បើយសរុបកើនឡើងដល់៣០៥.១០០នាក់ ។
វីរុស បានឆ្លងរាលដាលនៅទូទាំងប្រទេសទាំងអស់ចំនយន៣៤ខេត្ត ។

ជាពិសេស ក្នុងរយៈពេល២៤ម៉ោងកន្លងទៅនេះ ហ្សាការតា បានកត់ត្រាចំនួនអ្នកឆ្លងជំងឺថ្មី៩៥២នាក់ ខេត្តជ្វាកណ្តាលមានចំនួន៥៧១នាក់ និងជ្វាលិចមានចំនួន៥០៤នាក់ ជ្វាកើតមានចំនួន២៩៥នាក់ និងខេត្ត Riau មានចំនួន២៧៦នាក់ ៕ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top