Covid-19

ឥណ្ឌា មានអ្នកស្លាប់ ដោយសារជំងឺកូវីដ១៩ ដល់ទៅជិត១២ម៉ឺននាក់ ខណៈអ្នកឆ្លងជំងឺមានជិត៨លាននាក់

ញ៉ូដេលី៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០ថា  ក្រសួងសុខាភិបាលសហព័ន្ធបានប្រកាសទិន្នន័យចុងក្រោយឲ្យដឹងនៅថ្ងៃអង្គារនេះថា ប្រទេសឥណ្ឌា មានអ្នកឆ្លងជំងឺសរុបចំនួន៧.៩៤៦.៤២៩នាក់ បន្ទាប់ពីមានអ្នកឆ្លងជំងឺបន្ថែមទៀតចំនួន៣៦.៤៧០នាក់ត្រូវបានចុះក្នុងបញ្ជី ក្នុងអំឡុងពេល២៤ម៉ោងកន្លងទៅនេះ ។

ចំនួនអ្នកស្លាប់បានកើនឡើងដល់១១៩.៥០២នាក់ ដែលមានអ្នកស្លាប់បន្ថែមទៀតចំនួន៤៨៨នាក់ ដែលបានកត់ត្រាចាប់តាំងពីព្រឹកថ្ងៃចន្ទ ។

នេះជាតួលេខដំបូង នៅក្នុងរយៈពេល៤ខែមកនេះ នៅគ្រាដែលមានករណីថ្មីក្នុងមួយថ្ងៃដែលបានថយចុះនៅក្រោម៤០.០០០នាក់ និងជាថ្ងៃទី២ហើយ ដែលចំនួនអ្នកស្លាប់ក្នុងមួយថ្ងៃបានថយចុះក្រោម៥០០នាក់ នៅក្នុងប្រទេសនេះ ។

សរុបទៅមានពលរដ្ឋចំនួន៧.២០១.០៧០នាក់បានជាសះស្បើយពីជំងឺទាំងស្រុង និងនៅមានអ្នកជំងឺចំនួន៦២៥.៨៥៧នាក់ នៅបន្តសម្រាកព្យាបាលរោគនៅក្នុងប្រទេស ៕ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top