Covid-19

អ្នកវិភាគ៖ ចិនផ្តល់ថ្នាំវ៉ាក់សាំងកូរ៉ូណា ឲ្យលោក គីម ជុងអ៊ុន និងគ្រួសារលោក

បរទេស៖ ដោយដកស្រង់ ពីប្រភពស៊ើបការណ៍សម្ងាត់ មិនបញ្ចេញអត្តសញ្ញាណ ចំនួនពីររបស់ជប៉ុន អ្នកវិភាគសហរដ្ឋអាមេរិកមួយរូប តាមសេចក្តីរាយការណ៍ បាននិយាយនៅថ្ងៃអង្គារនេះថា ប្រទេសចិន បានផ្តល់ឲ្យលោក គីម ជុងអ៊ុន និងគ្រសាររបស់លោក នូវថ្នាំវ៉ាក់សាំងមេរោគកូរ៉ូណា។

លោក Harry Kazianis ជាអ្នកជំនាញវិភាគ ស្តីពីប្រទេសកូរ៉េខាងជើង នៅមជ្ឈមណ្ឌលចំណាប់អារម្មណ៍ជាតិ ក្នុងទីក្រុងវ៉ាស៊ីនតោន បានមានប្រសាសន៍ប្រាប់ថា លោក គីម ជុងអ៊ុន និងមន្ត្រីជាន់ខ្ពស់មួយចំនួន របស់ប្រទេសកូរ៉េខាងជើង បានទទួលថ្នាំវ៉ាក់សាំងបង្ការមេរោគកូរ៉ូណា។

គួរបញ្ជាក់ថា រហូតមកទល់ពេលបច្ចុប្បន្ននេះ ប្រទេសកូរ៉េខាងជើង មិនបានបញ្ជាក់ថា មានករណីឆ្លងមេរោគកូរ៉ូណា ណាមួយនោះទេ ប៉ុន្តែទីភ្នាក់ងារ ស៊ើបការណ៍សម្ងាត់ជាតិកូរ៉េខាងត្បូង បាននិយាយថា មានការផ្ទុះឆ្លងនៅក្នុងប្រទេសនោះ មិនអាចប្រកែកបានឡើយ ព្រោះប្រទេសនេះធ្វើជំនួញ និងមានមនុស្សធ្វើដំណើរ ទៅមកជាមួយប្រទេសចិន៕ ប្រែសម្រួល៖ប៉ាង កុង

To Top