Covid-19

ឥណ្ឌា មានអ្នកឆ្លងជំងឺកូវីដ១៩ កើនឡើងជាង៩,៤លាននាក់

ហុងកុង៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២០ថា ក្រសួងសុខាភិបាលសហព័ន្ធ បានបញ្ចេញទិន្នន័យចុងក្រោយឲ្យដឹងថា ករណីនៃជំងឺកូវីដ១៩ បានរក្សាកំណើន នៅក្នុងបណ្តាប្រទេស នៅតំបន់អាស៊ីប៉ាស៊ីហ្វិក គិតត្រឹមថ្ងៃពុធនេះ ខណៈដែលឥណ្ឌា បានកត់ត្រា ដែលមានអ្នកឆ្លងជំងឺថ្មី ចំនួន៣៦.៦០៤នាក់ ដែលនាំឲ្យចំនួនអ្នកឆ្លងជំងឺ សរុបកើនឡើងដល់៩.៤៩៩.៤១៣នាក់ ។

យោងតាមទិន្នន័យ បានឲ្យដឹងថា ចំនួនអ្នកស្លាប់ បានកើនឡើងដល់១៣៨.១២២នាក់ ចាប់តាំងពីព្រឹកថ្ងៃចន្ទ បន្ទាប់ពីអមានអ្នកស្លាប់ចំនួន៥០១នាក់ ។

ក្រសួងបានចេញទិន្នន័យចុងក្រោយថា មានជំងឺចំនួន៤២៨.៦៤៤នាក់ នៅក្នុងប្រទេស ទន្ទឹមនឹងនេះដែរ មានពលរដ្ឋចំនួន៨.៩៣២.៦៤៧នាក់ បានចាកចេញពីមន្ទីរពេទ្យ បន្ទាប់ពីបានទទួលការព្យាបាល ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top