Covid-19

ជប៉ុន មានអ្នកឆ្លងជំងឺកូវីដ១៩ថ្មី ជាង២ពាន់នាក់

តូក្យូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២០ថា ក្រសួងសុខាភិបាល និងក្រុមអាជ្ញាធរក្នុងស្រុក បានបញ្ចេញតួលេខចុងក្រោយឲ្យដឹងថា ករណីនៃជំងឺកូវីដ១៩ នៅក្នុងប្រទេសជប៉ុន បានកើនឡើង ដោយសារមានអ្នកឆ្លងថ្មី ចំនួន២.៥០១នាក់ ដែលនាំឲ្យមានអ្នកឆ្លងជំងឺ កើនឡើងដល់១៥៥.៩៥២នាក់ គិតត្រឹមយប់ថ្ងៃព្រហស្បតិ៍នេះ ។

តួលេខទាំងនេះបានឲ្យដឹងថា តួលេខទំាងនេះ មិនបានរាប់បញ្ចូលទាំង៧១២នាក់ ដែលនៅលើកប៉ាល់ទេសចរណ៍ Diamond Princess ដែលបានធ្វើចត្តាឡីស័ក នៅខេត្ត Yokohama នៅជិតក្រុងតូក្យូ កាលពីដើមឆ្នាំនេះ ។

ចំនួនអ្នកស្លាប់នៅក្នុងប្រទេសជប៉ុន ដោយសារវីរុសបង្កការខូចខាតសួត ថ្មីៗនេះនៅថេរចំនួន២.២៦៣នាក់ ជាមួយគ្នានេះដែរ មានអ្នកស្លាប់ចំនួន២៥នាក់បន្ថែមទៀត ត្រូវបានរាយការណ៍ឲ្យដឹង នៅថ្ងៃព្រហស្បតិ៍នេះ ។

ចំនួនអ្នកស្លាប់បូករួមទាំង១៣នាក់ នៅលើនាវាទេសចរណ៍ Diamond Princess ផងដែរ ។

ក្រសួងសុខាភិបាល ក៏បានឲ្យដឹងថា បច្ចុប្បន្ននេះ មានអ្នកជំងឺចំនួន៤៩៧នាក់ ដែលមានស្ថានភាពធ្ងន់ធ្ងរ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top