Covid-19

យោធានីហ្សេរីយ៉ា សម្លាប់ក្រុមចោរព្រៃ អស់៤៣នាក់

អាប៊ូចា៖ ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២០ថា មន្ត្រីមួយរូបបានលើកឡើង កាលពីថ្ងៃព្រហស្បតិ៍ថា យ៉ាងហោចណាស់ ក្រុមចោរព្រៃចំនួន៤៣នាក់ ត្រូវបានសម្លាប់ នៅក្នុងប្រតិបត្តិការ បោសសម្អាតផ្សេងៗគ្នា ក្នុងរយៈពេល១សប្តាហ៍មកនេះ ដោយយោធានីហ្សេរីយ៉ា ។

លោក John Enenche អ្នកនាំពាក្យមកពីអង្គភាពយោធា នីហ្សេរីយ៉ា បានលើកឡើងថា ប្រតិបត្តិការទំាងអស់ត្រូវបានធ្វើឡើង ដោយក្រុមយោធា នៅតំបន់ភាគកណ្តាលប្រទេស និងតំបន់ពាយព្យ ចន្លោះពីថ្ងៃទី២៦ ខែវិច្ឆិកា និងថ្ងៃទី០២ ខែធ្នូ ។

លោក Enenche បានប្រាប់ដល់បណ្តា អ្នកសារព័ត៌មានមួយចំនួន នៅក្រុងអាប៊ូចា ថា អ្នកដទៃទៀតចំនួន១០នាក់ ក្នុងនោះរាប់ទាំង ក្រុមសហការី ត្រូវបានចាប់ខ្លួនក្នុងអំឡុងពេលប្រតិបត្តិការចម្រុះ ក្នុងគោលបំណង បោសសម្អាត ក្រុមចោរ ដែលនៅកន្លែងលាក់ខ្លួន របស់ពួកគេ ។

ក្រុមចោរព្រៃទាំងនោះ ត្រូវបានគេដឹងថា ជាក្រុមចាប់ជំរិត និងសកម្មភាពឧក្រិដ្ឋជាច្រើនទៀត បានបង្កឡើងនៅក្នុងតំបន់ចំនួន២ ៕

ដោយ៖ ម៉ៅ បុប្ផាមករា

To Top