Covid-19

ឥណ្ឌា មានអ្នកឆ្លងជំងឺកូវីដ១៩ កើនឡើងលើសពី ១០លាននាក់

ញ៉ូដេលី៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២០ថា ក្រសួងសុខាភិបាលសហព័ន្ធរបស់ប្រទេសឥណ្ឌា បានបង្ហាញទិន្នន័យចុងក្រោយថា ប្រទេសឥណ្ឌា មានអ្នកឆ្លងជំងឺកូវីដ១៩ បានកើនឡើងសរុបលើសពី១០លាននាក់់ គិតត្រឹមថ្ងៃសៅរ៍នេះ ដែលមានអ្នកឆ្លងកើនដល់១០.០០៤.៥៩៩នាក់ ដែលមានអ្នកថ្មីចំនួន២៥.១៥២នាក់ ត្រូវបានចុះក្នុងបញ្ជីក្នុងរយៈពេល២៤ម៉ោងកន្លងទៅនេះ ។

យោងតាមទិន្នន័យ បានបង្ហាញថា ចំនួនអ្នកស្លាប់បានកើនឡើងដល់១៤៥.១៣៦នាក់ ដែលមានអ្នកជំងឺចំនួន៣៤៧នាក់ បានស្លាប់គិតចាប់ពីព្រឹកថ្ងៃសុក្រ ។

ផ្ទាំងពាណិជ្ជកម្ម

មានអ្នកជំងឺកូវីដ១៩នៅក្នុងប្រទេសចំនួន៣០៨.៧៥១នាក់ ទន្ទឹមនឹងនេះដែរ មានពលរដ្ឋចំនួន៩.៥៥០.៧១២នាក់បានជាសះស្បើយពីជំងឺ បន្ទាប់ពីទទួលបានការព្យាបាលជំងឺ ៕ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top