Covid-19

មីយ៉ាន់ម៉ា មានអ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួន ៩៨៩នាក់ ខណៈអ្នកស្លាប់បន្ថែមទៀត ចំនួន២៦នាក់

រ៉ងហ្គូន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២០ថា ក្រសួងសុខាភិបាលបានប្រកាសកាលពីថ្ងៃសៅរ៍ថា ប្រទេសមីយ៉ាន់ម៉ា បានកត់ត្រានៃអ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួន៩៨៩នាក់ និងមានអ្នកស្លាប់បន្ថែមទៀ់ត ចំនួន២៦នាក់ គិតក្នុងរយៈពេល២៤ម៉ោងកន្លងទៅនេះ ។

ករណីឆ្លងជំងឺប្រចាំថ្ងៃ នៅក្នុងប្រទេសនៅអាស៊ីអាគ្នេយ៏ សរុបមានចំនួន១១៥.១៨៧នាក់ ជាមួយគ្នានេះដែរ មានអ្នកស្លាប់រហូតដល់២.៤២៤នាក់ ។

ទន្ទឹមនឹងនេះដែរ ក្រសួងបានឲ្យដឹងថា សរុបអ្នកជាសះស្បើយពីជំងឺមានចំនួន៩៤.១១៨នាក់ បានចាកចេញពីមន្ទីរពេទ្យ ៕ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top