Covid-19

កូរ៉េខាងត្បូង នឹងហាមការប្រមូលផ្តុំមនុស្សចាប់ពី៤នាក់ ឡើងទៅក្រោយរកឃើញករណីឆ្លងវីរុសថ្មីប្រហែល ១០០០នាក់ ក្នុងមួយថ្ងៃ

សេអ៊ូល៖ រដ្ឋាភិបាលកូរ៉េខាងត្បូងក្នុងតំបន់បានប្រកាសកាលពីថ្ងៃច័ន្ទ នូវគំរោងហាមឃាត់ការប្រមូលផ្តុំមនុស្សច្រើនជាង ៤នាក់ នៅក្នុងទីក្រុងសេអ៊ូល និងតំបន់ជុំវិញទីក្រុង ដើម្បីទប់ស្កាត់ការរីករាលដាលនៃមេរោគឆ្លងកូវីដ១៩។

យោងតាមសារព័ត៌មាន Kyodo News ចេញផ្សាយនៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០ បានឱ្យដឹងថា វិធានការថ្មីនេះនឹងចូលជាធរមានចាប់ពីថ្ងៃពុធ និងរហូតដល់ថ្ងៃទី ៣ ខែមករា ហើយនឹងត្រូវអនុវត្តទៅរដ្ឋធានីសេអ៊ូលក៏ដូចជាខេត្ត Gyeonggi និងទីក្រុង Incheon នេះបើយោងតាមរបាយការណ៍ ដែលចេញផ្សាយដោយរដ្ឋាភិបាល។

បទបញ្ជារដ្ឋបាលកើតឡើងនៅពេលដែលការប្រមូលផ្តុំនៅចុងឆ្នាំត្រូវបានគេរំពឹងថា នឹងកើនឡើង បើទោះបីជាថ្មីៗនេះមានការកើនឡើងនៅក្នុងករណីឆ្លងថ្មី ដែលបានបញ្ជាក់ប្រចាំថ្ងៃនៅក្នុងប្រទេសនេះក៏ដោយ។

ប្រទេសកូរ៉េខាងត្បូងបានរាយការណ៍ពីករណីឆ្លងថ្មីវីរុសកូវីដ១៩ចំនួន៩២៦ ករណីនៅថ្ងៃច័ន្ទ បន្ទាប់ពីបានរាយការណ៍ពីតួលេខឆ្លងប្រចាំថ្ងៃចំនួនជាង១០០០ ករណីថ្មីក្នុងមួយសប្តាហ៍កន្លងមក៕

ប្រែសម្រួលៈ ណៃ តុលា

To Top