Covid-19

ឥណ្ឌូនេស៊ី ចុះកុងត្រាទិញវ៉ាក់សាំង១០០ដូស ពីក្រុមហ៊ុនផលិតវ៉ាក់សាំងចំនួន២

បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃពុធនេះ បានឲ្យដឹងថា ប្រទេសឥណ្ឌូនេស៊ី បានឈានទៅដល់កិច្ចព្រមព្រៀង ក្នុងការបញ្ជាទិញយកវ៉ាក់សាំង ប្រមាណជា១០០លានដូស ពីក្រុមហ៊ុនផលិតមួយរបស់អាមេរិក និងមួយទៀតរបស់អង់គ្លេស។

យោងតាមការបញ្ជាក់ របស់លោករដ្ឋមន្ត្រីក្រសួងសុខាភិបាល Budi Sadikin បាននិយាយថា វ៉ាក់សាំងទាំង១០០លានដូស នឹងត្រូវបែកចែកជា២ការបញ្ជាទិញ គឺ៥០លានដូសពីក្រុមហ៊ុន Novavax និង៥០លានដូសទៀត ពីក្រុមហ៊ុនអង់គ្លេសស៊ុយអែត AstraZeneca។

គួរឲ្យដឹងដែរថា តាមលក្ខខណ្ឌ នៃកិច្ចព្រមព្រៀងលោក Sadikin បានរំពឹងទុកថាវ៉ាក់សាំងទាំងនោះ នឹងអាចធ្វើដំណើរ មកដល់ប្រទេសឥណ្ឌូនេស៊ីយ៉ាងយូរបំផុត ក្នុងត្រីមាសទី២ ឆ្នាំ២០២១ ខាងមុខនេះ៕
ប្រែសម្រួល៖ស៊ុនលី

To Top