Covid-19

ថៃចេញបម្រាម ការជួបជុំគ្នាទ្រង់ទ្រាយធំ ពេលបុណ្យឆ្លងឆ្នាំ២០២០

បរទេស៖ CNA ចេញផ្សាយនៅថ្ងៃពុធនេះ បានឲ្យដឹងថា ប្រទេសថៃបានប្រកាស ដាក់ឲ្យចេញនូវបម្រាម ក្នុងការជួបជុំគ្នា ក្នុងចំនួនច្រើនក្នុងអំឡុង ពេលបុណ្យសកលនៅថ្ងៃព្រហស្បតិ៍នេះ ដើម្បីអាចការពារ មិនឲ្យមានការផ្ទុះវិរុសកូវីដសាជាថ្មី។

អជ្ញាធរថៃនៅថ្ងៃពុធ បានធ្វើការអំពាវនាវ ឲ្យសាធារណជន ក្នុងការជៀសវាងការធ្វើដំណើរ ទៅកាន់តំបន់ដែលមានហនិភ័យខ្ពស់ ដែលធ្លាប់បានប្រកាស
ដូចជាកន្លែងអាជីវកម្មបែបកំសាន្តជាដើម ហើយបម្រាមនេះ នឹងត្រូវធ្វើឡើង នៅទូទាំងប្រទេសតែម្តង។

គិតត្រឹមថ្ងៃពុធនេះ ក្រសួងសុខាភិបាលថៃ បានប្រកាសរកឃើញអ្នកឆ្លងដល់ទៅ២៥០នាក់ ដែលជាករណីឆ្លងក្នុងចំនួនដ៏ច្រើនបំផុត ប្រចាំថ្ងៃមិនធ្លាប់មាន
គិតចាប់តាំងពីការផ្ទុះកូវីដលើកទី២ នៅក្នុងខេត្តសមុទ្រសាខន២ សប្តាហ៍មុននោះមក៕

ប្រែសម្រួល៖ស៊ុនលី

To Top