Covid-19

មន្ទីរពេទ្យ Wisconsin បណ្តេញ និងចាប់ខ្លួនបុគ្គលិកម្នាក់ ដែលបានបំផ្លាញវ៉ាក់សាំង ការពារវីរុសកូវីដចំនួន ៥០០ដូស ដោយចេតនា

បរទេស៖ ការស៊ើបអង្កេតរបស់មន្ទីរពេទ្យ បានរកឃើញថា បុគ្គលិកមន្ទីរពេទ្យ Wisconsin ម្នាក់ត្រូវបានគេបណ្តេញចេញនិងចាប់ខ្លួន បន្ទាប់ពីបានយកវ៉ាក់សាំង ការពារមេរោគ កូវីដ១៩ រាប់សិប ដបចេញពីទូទឹកកកឱសថមួយ ដោយមានចេតនា បំផ្លាញវ៉ាក់សាំងនោះច្រើនជាង ៥០០ ដូស។

យោងតាមសារព័ត៌មាន NBC News ចេញផ្សាយកាលពីថ្ងៃទី១ ខែមករា ឆ្នាំ២០២១ បានឱ្យដឹងថា ឧប្បត្តិហេតុនេះ បានកើតឡើងកាលពីចុងសប្តាហ៍ នៅឯមជ្ឈមណ្ឌលវេជ្ជសាស្ត្រ Aurora នៅទីក្រុង Grafton សហរដ្ឋអាមេរិក។ ប៉ូលិសក្រុង Grafton បានប្រកាស អំពីការចាប់ខ្លួនឱសថការី កាលពីថ្ងៃព្រហស្បតិ៍ ប៉ុន្តែមិនបានប្រាប់ឈ្មោះបុរសនោះទេ។

ប៉ូលីសបាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ពួកគេបានចាប់ខ្លួន អតីតបុគ្គលិករូបនោះពីបទធ្វេសប្រហែស អំពីសុវត្ថិភាពថ្នាំ ក្លែងបន្លំថ្នាំ ការខូចខាតព្រហ្មទណ្ឌចំពោះទ្រព្យសម្បត្តិ។ ប៉ូលិសបាននិយាយថា ការខូចខាតត្រូវបានគេប៉ាន់ស្មានថា មានចន្លោះពី ៨០០០ ទៅ ១១.០០០ ដុល្លារ”

មន្ត្រីមន្ទីរពេទ្យ បាននិយាយថា ដំបូងវាបានលេចចេញ នូវវ៉ាក់សាំងក្រុមហ៊ុន Moderna ចំនួន ៥៧ កូនដប ដែលត្រូវរក្សាទុកចន្លោះពី ៣៦ ទៅ ៤៦ អង្សាហ្វារិនហៃ ត្រូវទុកចោលមួយយប់ដោយចៃដន្យ។ កូនដបវ៉ាក់សាំងនីមួយៗ ផ្ទុកនូវថ្នាំបង្ការប្រហែលជា ១០ ដូស៕
ប្រែសម្រួលៈ ណៃ តុលា

To Top