Covid-19

ឥណ្ឌា មានអ្នកស្លាប់ ដោយសារជំងឺកូវីដ១៩ កើនឡើងលើសពី១៥ម៉ឺននាក់ ខណៈជប៉ុន កំពុងមានអ្នកឆ្លងជំងឺប្រចាំថ្ងៃខ្ពស់

ហុងកុង៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយកាលពីរាត្រីថ្ងៃទី០៦ ខែមករា ឆ្នំា២០២១ថា ជំងឺឆ្លងរាតត្បាតកូវីដ១៩ បានបន្តឆ្លងរាលដាល នៅក្នុងបណ្តាប្រទេសនៅអាស៊ីប៉ាស៊ីហ្វិក ខណៈដែលអ្នកស្លាប់ ដោយសារជំងឺឆ្លងរាតត្បាត នៅក្នុងប្រទេសឥណ្ឌា បានកើនឡើងដល់១៥០.១១៤នាក់ គិតត្រឹមថ្ងៃពុធ ទន្ទឹមនឹងនេះដែរ ក្រុងតូក្យូរបស់ប្រទេសជប៉ុន ត្រូវបានគេបញ្ជាក់ថា មានក្នុងកំណត់ត្រា ដែលឆ្លងជំងឺច្រើនបំផុតប្រចាំថ្ងៃ ដល់ទៅ១.៥៩១នាក់។

ក្រសួងសុខាភិបាល សហព័ន្ធបានប្រកាសពីទិន្នន័យឲ្យដឹងថា ចំនួនអ្នកស្លាប់ ដោយសារជំងឺកូវីដ១៩ នៅទូទាំងប្រទេសឥណ្ឌា លើសពី១៥០.០០០នាក់ គឺមានចំនួន១៥០.១១៤នាក់ ។

ដោយសារតែមានចំនួនអ្នកស្លាប់ច្រើន គឺ២៦៤នាក់ ក្នុងអំឡុងពេល២៤ម៉ោងកន្លងទៅនេះ ។ ចំនួនអ្នកឆ្លងជំងឺកូវីដ១៩វិញ បានកើនឡើងដល់១០.៣៧៤.៩៣២នាក់ ដែលមានករណីឆ្លងថ្មី ចំនួន១៨.០៨៨នាក់ ត្រូវបានចុះក្នុងបញ្ជី ចាប់តាំងពីថ្ងៃអង្គារ ។

ក្រុងតូក្យូ ត្រូវបានគេបញ្ជាក់ថា ក្នុងកំណត់ត្រាប្រចំាថ្ងៃថ្មី គឺមានចំនួន១.៥៩១នាក់ នៃអ្នកឆ្លងជំងឺកូវីដ១៩ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top