ប្រេស៊ីលឡា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២១ថា លោក Eduardo Pazuello រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានឲ្យដឹងថា ប្រទេសប្រេស៊ីល បានបើកយុទ្ធនាការ ចាក់វ៉ាក់សាំងទ្រង់ទ្រាយធំ ប្រឆំាងនឹងជំងឺបង្កឡើងដោយវីរុសកូរ៉ូណា ដែលបានចាប់ផ្តើម ពីម៉ោង៥និង០០នាទីល្ងាចថ្ងៃចន្ទ ម៉ោងក្នុងស្រុក ។
លោក Pazuello បានលើកឡើងថា គម្រោងដំបូងនោះគឺថា នឹងចាប់ផ្តើមនៅទូទាំងប្រទេស ដែលធ្វើការចាក់វ៉ាក់សាំងនៅថ្ងៃពុធ ប៉ុន្តែ កាលបរិច្ឆេទត្រូវបានដកចេញវិញ ជាការឆ្លើយតបនឹងសំណើរបស់រដ្ឋាភិបាល ។
លោក Pazuello បានបញ្ជាក់ថា “លោកអភិបាលបានស្នើឡើងភ្លាមៗ (វ៉ាក់សាំង) មកដល់រដ្ឋ ហើយ់ពួកគេ មានសិទ្ធិពេញលេញ នឹងចាប់ផ្តើមធ្វើការចាក់វ៉ាក់សាំង” ។
ប្រេស៊ីល បានធ្វើការចែកចាយថ្នាំជាង៦លានកម្រិត ដែលមានជាង៤,៦លានកម្រិត បានចែកចាយដោយរដ្ឋាភិបាលសហព័ន្ធ និង១,៣លាន ដោយរដ្ឋាភិបាល ក្រុងសៅប៉ូឡូ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា