Covid-19

ម៉ាឡេស៊ី នឹងបង្កើនការរឹតត្បិតការធ្វើដំណើរ ខណៈអ្នកឆ្លងជំងឺកូវីដ១៩ថ្មី មានរហូតដល់ជាង៣.៦០០នាក់

កូឡាឡាំពួរ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២១ថា លោក Ismail Sabri Yaakob រដ្ឋមន្ត្រីក្រសួងការពារជាតិ បានលើកឡើងនៅថ្ងៃអង្គារនេះថា ប្រទេសម៉ាឡេស៊ី នឹងបង្កើនការរឹតត្បិត ទៅលើការធ្វើដំណើរ ដែលជាវិធានការណ៍នៅក្នុងប្រទេស ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ ។

លោក Ismail អ្នកសម្របសម្រួលការអនុវត្ត នៃការរឹតបណ្តឹងជំងឺកូវីដ១៩ បានប្រាប់ឲ្យដឹងថា រដ្ឋ Kedah, Perak, Negeri Sembilan, Pahang និងTerengganu នឹងត្រូវគេមើលឃើញថា បង្កើនការរឹតត្បិត ដែលបានស្នើឡើង ចាប់ពីថ្ងៃទី២២ ខែមករា ដល់ថ្ងៃទី០៤ ខែកុម្ភៈ ។

ក្រសួងសុខាភិបាល បានរាយការណ៍ថា ករណីថ្មីនៃជំងឺកូវីដ១៩មានចំនួន៣.៦៣១នាក់ ដែលនាំឲ្យចំនួនអ្នកឆ្លងជំងឺ កើនឡើងដល់១៦៥.៣៧១នាក់ ។

មានអ្នកស្លាប់បន្ថែមទៀត ចំនួន១៤នាក់ ត្រូវបានគេរាយការណ៍ឲ្យដឹង ដែលនាំឲ្យចំនួនអ្នកស្លាប់ កើនឡើងដល់៦១៩ នាក់ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top