វ៉ាស៊ីនតោន៖ យោងតាមរបាយការណ៍ចុងក្រោយ របស់បណ្ឌិត្យសភាពេទ្យកុមារអាមេរិក (AAP) និងសមាគមមន្ទីរពេទ្យកុមារ បានឲ្យដឹងថា កុមារប្រមាណ ២,៥ លាននាក់ នៅសហរដ្ឋអាមេរិក បានធ្វើតេស្តវិជ្ជមាន សម្រាប់ជំងឺកូវីដ-១៩ ចាប់តាំងពីការចាប់ផ្តើមជំងឺរាតត្បាតនេះ។
យោងតាម AAP បានឲ្យដឹងថា មានករណីកុមារគ្របដណ្តប់ លើកុមារចំនួនជាង ២១១,០០០នាក់ ត្រូវបានគេរាយការណ៍ កាលពីសប្តាហ៍មុន រហូតដល់ថ្ងៃទី១៤ ខែមករា ដែលជាការកើនឡើងប្រចាំសប្តាហ៍ខ្ពស់បំផុត ចាប់តាំងពីការរាតត្បាតចាប់ផ្តើម។
ក្នុងរយៈពេលពីរសប្តាហ៍ ចាប់ពីថ្ងៃទី៣១ ខែធ្នូដល់ថ្ងៃទី១៤ ខែមករា មានករណីកុមារថ្មីចំនួន ៣៨២,៥៤៥ ត្រូវបានរាយការណ៍នៅទូទាំងប្រទេស ដែលមានការកើនឡើង ១៨ ភាគរយនេះបើយោងតាម AAP ។
គួរបញ្ជាក់ថា កុមារមានចំនួន ១២,៦ ភាគរយនៃករណីឆ្លងវីរុសនេះ ដែលត្រូវបានបញ្ជាក់ នៅក្នុងសហរដ្ឋអាមេរិក។ អត្រាសរុបគឺ ៣,៣៣៦ ករណីក្នុងចំណោមកុមារ ១០០,០០០ នាក់៕ ដោយ ៖ ឈូក បូរ៉ា