ហុងកុង៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយកាលពីរាត្រីថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ថា ជំងឺឆ្លងរាតត្បាតកូវីដ១៩ បានបន្តឆ្លងរាលដាលនៅក្នុងប្រទេស នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ខណៈឥណ្ឌា ត្រូវបានគេរាយការណ៍មកថា មានករណីថ្មីនៃជំងឺចំនួន១៣.៨២៣នាក់ គិតត្រឹមថ្ងៃពុធ ទន្ទឹមនឹងនេះដែរ ចំនួនអ្នកស្លាប់ដោយសារវីរុសកូរ៉ូណា នៅក្នុងប្រទេសហ្វីលីពីន បានកើនឡើងលើសពី១០.០០០នាក់ ។
ក្រសួងសុខាភិបាលសហព័ន្ធ បានបង្ហាញទិន្នន័យចុងក្រោយថា សរុបអ្នកឆ្លងជំងឺ នៅក្នុងប្រទេសឥណ្ឌា បានកើនឡើងដល់១០.៥៩៥.៦៦០នាក់ ដែលមានអ្នកឆ្លងជំងឺថ្មី ចំនួន១៣.៨២៣នាក់ ត្រូវបានចុះក្នុងបញ្ជី ក្នុងអំឡុងពេល២៤ម៉ោងកន្លងទៅនេះ ។
យោងតាមទិន្នន័យផ្លូវការបានឲ្យដឹងថា ចំនួនអ្នកស្លាប់ដោយសារជំងឺ កើនឡើងដល់១៥២.៧១៨នាក់ ជាមួយគ្នានេះដែរ មានអ្នកស្លាប់បន្ថែមទៀត ចំនួន១៦២នាក់ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា