Covid-19

សហរដ្ឋអាមេរិក ត្រូវបានគេមើលឃើញថា មានអ្នកស្លាប់ដោយជំងឺកូវីដ១៩ ប្រចាំថ្ងៃកើនឡើងខ្ពស់ ខណៈរដ្ឋបាលថ្មីចូលកាន់មុខតំណែង

វ៉ាស៊ីនតោន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២១ថា សហរដ្ឋអាមេរិក បានចុះក្នុងបញ្ជីដែលមានអ្នកស្លាប់ ដោយជំងឺកូវីដ១៩ប្រចាំថ្ងៃ ដែលមានក្នុងកំណត់ត្រាខ្ពស់បំផុត ជាង៤.៣០០នាក់ គិតត្រឹមថ្ងៃពុធ ខណៈដែលរដ្ឋបាលថ្មីចូលកាន់មុខតំណែង ។

សរុបទៅមានអ្នកឆ្លងជំងឺថ្មី ចំនួន១៨៨.១៥៦នាក់ និងមានអ្នកស្លាប់ចំនួន៤.៣៨៣នាក់ ត្រូវបានរាយការណ៍ឲ្យដឹង នៅទូទាំងប្រទេស គិតត្រឹមថ្ងៃពុធ ។នេះបើយោងតាមទិន្នន័យចុងក្រោយ ដែលចេញដោយមជ្ឈមណ្ឌលត្រួតពិនិត្យជំងឺ និងបង្ករោគសហរដ្ឋអាមេរិក (CDC)បានឲ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ ។

ទិន្នន័យបង្ហាញដោយ CDC បានឲ្យដឹងថា បច្ចុប្បន្ននេះ សហរដ្ឋអាមេរិក មានអ្នកឆ្លងជំងឺគិតជាមធ្យម ប្រមាណ១៩៤.០០០នាក់ជារៀងរាល់ថ្ងៃ និងមានអ្នកមានអ្នកស្លាប់ ចំនួន៣.០០០នាក់ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top