Covid-19

កូឡុំប៊ី មានអ្នកឆ្លងជំងឺកូវីដ១៩ លើសពី២លាននាក់ហើយ

ប៊ូហ្គោតា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២១ថា ក្រសួងសុខាភិបាល និងការពារសង្គម បានឲ្យដឹង កាលពីថ្ងៃសៅរ៍ថា ប្រទេសកូឡុំប៊ី បានចុះបញ្ជី ដែលមានអ្នកឆ្លងជំងឺកូវីដ១៩ថ្មី ចំនួន១៥.៥៥១នាក់ គិតក្នុងរយៈពេល២៤ម៉ោងកន្លងទៅនេះ ដែលនាំឲ្យចំនួនអ្នកឆ្លងជំងឺ សរុបកើនឡើងដល់២.០០២.៩៦៩នាក់ ។

កូឡុំប៊ី ត្រូវបានគេរាយការណ៍ថា មានអ្នកស្លាប់បន្ថែមទៀត ចំនួន៣៩៦នាក់ ដែលនាំឲ្យចំនួនអ្នកស្លាប់សរុបទូទំាងប្រទេស កើនឡើងដល់៥០.៩៨២នាក់ ។ ក្រសួងបានបញ្ជាក់ដូច្នេះ ។

រដ្ឋាភិបាលកូឡុំប៊ី បានបង្កើនការសង្គ្រោះបន្ទាន់ផ្នែកសុខភាព រហូតដល់ថ្ងៃទី២៨ ខែកុម្ភៈ ដោយជំរុញដល់ពលរដ្ឋ បញ្ចៀសការនៅប្រមូលផ្តុំគ្នា និងវិធានការសុវត្ថិភាពឲ្យបានត្រឹមត្រូវ ដើម្បីជៀសវាងការឆ្លងរាលដាលវីរុស ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top