រ៉ងហ្គូន៖ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២១ថា ក្រសួងសុខាភិបាល និងកីឡា បានប្រកាសឲ្យដឹងកាលពីថ្ងៃសៅរ៍ថា ប្រទេសមីយ៉ាន់ម៉ា បានរាយការណ៍ថា មានករណីថ្មីនៃជំងឺកូវីដ១៩ចំនួន៥០៧នាក់ និងមានអ្នកស្លាប់បន្ថែមទៀត ចំនួន១៤នាក់ គិតក្នុងរយៈពេល២៤ម៉ោងកន្លងទៅនេះ ។
នៅក្នុងសេចក្តីប្រកាសបានដាក់ថា ក្នុងនោះរាប់ទាំងករណីបញ្ជាក់ នាពេលថ្មីៗនេះ ហើយចំនួននៃអ្នកមានវិជ្ជមានកូវីដ១៩ បានកើនឡើងដល់១៣៧.០៩៨នាក់ ទន្ទឹមនឹងនេះដែរ ចំនួនអ្នកស្លាប់មាន៣.០៤៥នាក់ គិតត្រឹមថ្ងៃសៅរ៍ ។
សរុបទៅមានអ្នកជំងឺជាសះស្បើយ ពីជំងឺ១២១.១២៤នាក់ បានចាកចេញពីមន្ទីរពេទ្យ ។
មីយ៉ាន់ម៉ា ត្រូវបានគេបញ្ជាក់ថា មានករណីឆ្លងជំងឺកូវីដ១៩លើកដំបូង តែ០២ករណីប៉ុណ្ណោះ កាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា