Covid-19

ចិន ត្រូវបានគេរាយការណ៍ថា មានករណីថ្មីនៃជំងឺកូវីដ១៩ ចំនួន៨០នាក់

ប៉េកាំង៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹង នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២១ថា អាជ្ញាធរសុខភាពជាតិរបស់ប្រទេសចិន បានឲ្យដឹងនៅថ្ងៃអាទិត្យនេះថា ប្រទេសចិន ត្រូវបានគេរាយការណ៍មកថា មានករណីថ្មីនៃជំងឺកូវីដ១៩ចំនួន៨០នាក់ គិតត្រឹមថ្ងៃអាទិត្យនេះ ទាបជាងថ្ងៃមុននេះ ដែលមានរហូតដល់១០៧នាក់ ។

គណៈកម្មាធិការសុខាភិបាលជាតិ បានឲ្យដឹងនៅក្នុងសេចក្តីប្រកាសមួយថា ៦៥នាក់ក្នុងចំណោមអ្នកឆ្លងជំងឺថ្មី គឺជាអ្នកឆ្លងជំងឺក្នុងស្រុក ។ ចំនួននៃអ្នកឆ្លងជំងឺថ្មី មិនទាន់មានរោគសញ្ញានៅឡើយទេ ដែលប្រទេសចិន មិនបានចាត់ទុកថា ជាករណីជំងឺ ហើយបានថយចុះមកនៅត្រឹម៩២នាក់ ដែលករណីថ្ងៃមុននេះមានចំនួន៩៩នាក់ ។

សរុបទៅមានករណី នៃអ្នកឆ្លងជំងឺកូវីដ១៩ នៅដែនដីគោករបស់ប្រទេសចិន នាពេលពេលឥឡូវនេះ មានចំនួន៨៨.៩៩១នាក់ ទន្ទឹមនឹងនេះដែរ ចំនួនអ្នកស្លាប់គឺមិនប្រែប្រួលឡើយ គឺចំនួន៤.៦៣៥នាក់ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top