Covid-19

ហ្វីលីពីន មានអ្នកឆ្លងជំងឺកូវីដ១៩ថ្មី ជាង២,២ពាន់នាក់ ខណៈឥណ្ឌា មានអ្នកឆ្លងសរុបលើសពី១០លាននាក់

ហុងកុង៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១ថា ជំងឺឆ្លងរាតត្បាតកូវីដ១៩ បានបន្តឆ្លងរាលដាល នៅក្នុងបណ្តាប្រទេស នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ដែលប្រទេសហ្វីលីពីន ត្រូវបានគេរាយការណ៍ថា មានករណីថ្មីនៃជំងឺចំនួន២.២៤៥នាក់ គិតត្រឹមថ្ងៃពុធ ទន្ទឹមនឹងនេះដែរ សរុបអ្នកឆ្លងជំងឺនៅក្នុងប្រទេសឥណ្ឌា បានកើនឡើងដល់១០.៦៨៩.៥២៧នាក់ ដែលបានចុះបញ្ជីថ្មី ក្នុងរយៈពេល២៤ម៉ោងកន្លងទៅនេះ មានចំនួន១២.៦៨៩នាក់ ។ ក្រសួងសុខាភិបាលសហព័ន្ធ បានបញ្ចេញទិន្នន័យ ចុងក្រោយឲ្យដឹងដូច្នេះ ។

យោងតាមទិន្នន័យផ្លូវការ ចំនួនអ្នកស្លាប់បានកើនឡើងឡើងដល់១៥៣.៧២៤នាក់ ខណៈដែលអ្នកជំងឺកូវីដ១៩ចំនួន១៣៧នាក់បានស្លាប់ ចាប់តាំងពីព្រឹកថ្ងៃអង្គារ ។

នៅតែមានអ្នកជំងឺឆ្លងចំនួន ១៧៦.៤៩៨នាក់ នៅក្នុងប្រទេស ទន្ទឹមនឹងនេះដែរ ១០.៣៥៩.៣០៥នាក់ បានចាកចេញពីមន្ទីរពេទ្យនានា បន្ទាប់ពីទទួលបានការព្យាបាល ។

នាយកដ្ឋានសុខាភិបាល របស់ប្រទេសហ្វីលីពីន បានរាយការណ៍ថា មានករណីថ្មីចំនួន២.២៤៥នាក់ ដែលជាតួលេខខ្ពស់ជាងគេបំផុត ក្នុងរយៈពេលជាង២ខែ នៅក្នុងប្រទេសនៅអាស៊ីអាគ្នេយ៏ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top