ហាណូយ៖ មន្ត្រីសុខាភិបាលប្រទេសវៀតណាម បានបញ្ជាក់ថា មនុស្ស ៨២ នាក់ទៀត បានធ្វើតេស្តិ៍វិជ្ជមានមេរោគកូវីដ១៩ នៅក្នុងសហគមន៍។ មន្ត្រីសុខាភិបាលបានបញ្ជាក់ថា ទាំងអស់សុទ្ធតែពាក់ព័ន្ធនឹងករណីថ្មីពីរ ដែលត្រូវបានរាយការណ៍ នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ។
យោងតាមសារព័ត៌មាន Vietnam News ចេញផ្សាយនៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១ បានឱ្យដឹងថា ឧបនាយករដ្ឋមន្រ្តីវៀតណាម លោក Vũ Đức Đam បានបង្ហាញព័ត៌មាន នៅក្នុងកិច្ចប្រជុំរដ្ឋាភិបាលបន្ទាន់មួយ ដែលបានធ្វើឡើងនៅព្រឹកនេះ នៅឯមជ្ឈមណ្ឌលសន្និបាតជាតិនៅ ហាណូយ ដែលសន្និបាត គណបក្សទូទាំងប្រទេសលើកទី ១៣ កំពុងប្រព្រឹត្តទៅ។
នេះគឺជាការលោតដ៏ធំបំផុត (ឆ្លង) នៅក្នុងករណីសហគមន៍ ចាប់តាំងពីការរីករាលដាល នៃជំងឺកូវីដ១៩ បានចាប់ផ្តើម។
លោក Vũ Đức Đam បាននិយាយថា រហូតមកដល់ពេលនេះ ការតាមដានទំនាក់ទំនងវីរុស ត្រូវបានបញ្ចប់ជាមូលដ្ឋាន ហើយបណ្តាញត្រួតពិនិត្យរោគរាតត្បាត ត្រូវបានដំណើរការឡើងវិញ នៅកម្រិតខ្ពស់បំផុត នៅខេត្តភាគខាងជើងគឺ ហៃដុងនិងឃ្វៀននិញ ដែលត្រូវបានរកឃើញ៕ ប្រែសម្រួលៈ ណៃ តុលា