Covid-19

ក្រុមការងារ WHO ធ្វើទស្សនកិច្ចផ្សារនៅទីក្រុងវូហាន កន្លែងឆ្លងជម្ងឺកូវីដ១៩ដំបូង

បរទេស៖ ក្រុមអ្នកជំនាញដឹកនាំ ដោយអង្គការសុខភាពពិភពលោក ដែលកំពុងតែធ្វើការស៊ើបអង្កេត ប្រភពជម្ងឺកូវីដ១៩ បានធ្វើទស្សនកិច្ចផ្សារហួណាន កាលពីថ្ងៃអាទិត្យម្សិលមិញនេះ ហើយផ្សារនោះ គឺជាមជ្ឈមណ្ឌលអាហារសមុទ្រលក់ដុំ នៅក្នុងទីក្រុងវូហាន ប្រទេសចិន ជាទីរកឃើញមេរោគកូរ៉ូណាថ្មីមុនគេ។

លោក Peter Daszak ដែលជាសមាជិកក្នុងក្រុមអ្នកជំនាញនោះ បាននិយាយ លើបណ្ដាញសង្គមធ្វីតធ័រថា “ការធ្វើទស្សនកិច្ចទីតាំងដ៏សំខាន់នាថ្ងៃនេះ គឺផ្សារបោះដុំ first & Huanan Seafood Market ក្នុងពេលបច្ចុប្បន្ន ជាទីផ្តល់ព័ត៌មាន និងភាពសំខាន់ ដល់ក្រុមការងារចម្រុះរបស់យើង ដើម្បីយល់ អំពីការឆ្លងរាតត្បាតនៃជម្ងឺកូវីដ នៅពេលដែលវាចាប់ផ្តើមឆ្លងរាលដាល នៅចុងឆ្នាំ២០១៩”។

គួរបញ្ជាក់ថា ក្រុមអ្នកជំនាញដឹកនាំ ដោយអង្គការសុខភាពពិភពលោក បានធ្វើដំណើរទៅដល់ហួណាន ស្របពេល ដែលមានកិច្ចការពារសន្តិសុខខ្លាំងក្លា ជាមួយដំឡើងរបាំងបន្ថែម នៅខាងក្រៅរបងខ្ពស់ពណ៌ខៀវ ព័ទ្ធជុំវិញផ្សារ និងបានចាកចេញពីក្បួនរថយន្ត ក្រោយរយៈពេលប្រហែលមួយម៉ោង៕ ប្រែសម្រួល៖ប៉ាង កុង

To Top