Covid-19

វៀតណាម បិទសាលារៀនទាំងអស់ នៅទីក្រុងហាណូយ ក្រោយរកឃើញ ករណីឆ្លងជំងឺកូវីដ-១៩ថ្មីជាង ៥០ករណីទៀត

ហាណូយ៖ ក្រសួងសុខាភិបាល បានឲ្យដឹងថា ប្រទេសវៀតណាម បានរាយការណ៍កាលពីថ្ងៃអាទិត្យ ឲ្យដឹងថា ចំនួន ៥០ករណី ដែលឆ្លងជំងឺកូវីដ-១៩ ដែលភាគច្រើនទាក់ទងនឹងការផ្ទុះថ្មីមួយ ដែលបានចាប់ផ្តើម កាលពីថ្ងៃព្រហស្បតិ៍ នៅខេត្តហៃដុង ភាគខាងជើងប្រទេស។

ក្រសួងបានឲ្យដឹងថា ការផ្ទុះឡើងនៃជំងឺនេះ បានរាលដាលដល់ទីក្រុង និងខេត្តយ៉ាងហោចណាស់ចំនួន ៩ រួមមានទីក្រុងហូជីមិញ និងរដ្ឋធានីហាណូយ ដែលមានអ្នកឆ្លងចំនួន ២៣៨ នាក់នៅតាមមូលដ្ឋាន។ ចំនួននេះបានបង្កើនចំនួនករណីឆ្លងជំងឺកូវីដ -១៩ នៅក្នុងប្រទេសនេះ រហូតដល់ ១,៨១៧ ករណី ដែលមានមនុស្សស្លាប់ចំនួន ៣៥ នាក់។

អាជ្ញាធរក្នុងទីក្រុងហាណូយ បានប្រកាសកាលពីថ្ងៃអាទិត្យថា សាលារៀនទាំងអស់ នៅក្នុងទីក្រុងនឹងត្រូវបិទ បន្ទាប់ពីបានបិទតំបន់លំនៅដ្ឋាន និងរោងចក្រជាច្រើន នៅភាគខាងជើងនៃខេត្តហៃដុង ដែលជាចំណុចកណ្តាលនៃការផ្ទុះនេះ ចាប់តាំងពីករណី​ ឆ្លងសហគមន៍លើកដំបូង ក្នុងរយៈពេលជិតពីរខែ ត្រូវបានរកឃើញនៅទីនោះកាលពីសប្ដាហ៍ មុន។

គណបក្សកុម្មុយនិស្ត កំពុងកាន់អំណាចរបស់ប្រទេសវៀតណាម បានជាប់ឆ្នោតជាថ្មីកាលពីថ្ងៃអាទិត្យ ដែលជាប្រធានរបស់ខ្លួន គឺលោកង្វៀន ភូត្រុង ដែលមានអាយុ ៧៦ ឆ្នាំសម្រាប់រយៈពេល ៥ ឆ្នាំដ៏កម្រមួយ ខណៈដែលប្រទេសនេះ បានប្រយុទ្ធនឹងការផ្ទុះឡើង នូវមេរោគដ៏ធំបំផុតរបស់ខ្លួន ចាប់តាំងពីការរាតត្បាតរាលដាល៕ ដោយ៖ ឈូក បូរ៉ា

To Top