Covid-19

អ៊ីស្រាអ៊ែល បន្ថែមពេលវេលា នៃការបិទប្រទេសទូទាំងប្រទេស

យេរ៉ូសាឡឹម៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២១ថា គណៈរដ្ឋមន្ត្រីរបស់អ៊ីស្រាអ៊ែល បានសម្រេចចិត្តកាលពីយប់ថ្ងៃអាទិត្យ នឹងបន្ថែមពេលវេលា នៃការបិទប្រទេសបន្តទៀត រយៈពេល៣៦ថ្ងៃនៅទូទាំងប្រទេស រហូតដល់ថ្ងៃសុក្រ ដែលជាកិច្ចខិតខំប្រឹងប្រែង ដើម្បីទប់ស្កាត់ការផ្ទុះជំងឺវីរុសកូរ៉ូណា ។

បណ្តារដ្ឋមន្ត្រីបានបោះឆ្នោតជាឯកច្ឆ័ន្ធ សម្រាប់វិធានការណ៍ នៃការបន្ថែមពេលវេលា យ៉ាងហោចណាស់រហូតដល់ថ្ងៃសុក្រ ។ អ្នកនាំពាក្យរបស់រដ្ឋាភិបាលមួយរូប បានបញ្ជាក់ដល់ស៊ិនហួ ។

ការបិទប្រទេស បានស្នើឡើងជាលើកដំបូងថ្ងៃទី២៧ ខែធ្នូ គឺជាការបិទប្រទេសទាំងមូលលើកទី៣ របស់អ៊ីស្រាអ៊ែល ចាប់តាំងពីឆ្លងជំងឺរាតត្បាតជាលើកដំបូង នៅក្នុងប្រទេសអ៊ីស្រាអ៊ែល កាលពីចុងខែកុម្ភៈ ឆ្នាំ២០២០ ។

ក្នុងអំឡុងពេលបិទប្រទេសនេះដែរ ពលរដ្ឋមិនអាចធ្វើដំណើរទៅណាបានឡើយ ចាប់ពី១.០០០ម៉ែត្រពីផ្ទះរបស់ពួកគេ លើកលែងតែក្រុមបុគ្គលិក ដែលមានកិច្ចការសំខាន់បំផុត ដែលអ្នកទំាងនោះ ជាអ្នកទទួលការចាក់វ៉ាក់សាំង ឬត្រូវទិញទំនិញ ។

ក្រសួងសុខាភិបាលរបស់អ៊ីស្រាអ៊ែល បានឲ្យដឹងថា មានអ្នកឆ្លងជំងឺកូវីដ១៩ថ្មី ចំនួន៤.២២៧នាក់ គិតត្រឹមកាលពីថ្ងៃអាទិត្យ ដែលនាំឲ្យចំនួនអ្នកឆ្លងជំងឺសរុប នៅក្នុងប្រទេសកើនដល់៦៤៣.០០៦នាក់ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top