Covid-19

Sputnik V ធ្វើតេស្តសាជាថ្មី រកឃើញប្រសិទ្ធភាព៩២ ភាគរយ

បរទេស៖ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃអង្គារនេះបានឲ្យដឹងថាវ៉ាក់សាំង Sputnik V ក្នុងការធ្វើតេស្តសាជាថ្មីចុងក្រោយមួយបានបង្ហាញថា មានប្រសិទ្ធភាពទៅដល់៩២ភាគរយ។

រំលឹកដែរថាវ៉ាក់សាំងនេះត្រូវបានដំបូងឡើងទទួលការរិះគន់ យ៉ាងខ្លាំងពីសំណាក់មនុស្សជាច្រើនដោយសារតែវាត្រូវ បានរដ្ឋាភិបាលរុស្សីអនុម័តឲ្យប្រើប្រាស់ ទាំងដែលលទ្ធផលតដំណាក់កាល តេស្តចុងក្រោយជាផ្លូវការឡើយ។

នៅក្រោយលទ្ធផលធ្វើតេស្តលើកនេះមានន័យថា Sputnik V នឹងអាចឈរនៅក្នុងកម្រិតប្រសិទ្ធភាពស្មើទៅនឹងវ៉ាក់សាំងអាមេរិក Pfizer, វ៉ាក់សាំង របស់អង់គ្លេស AstraZeneca និងវ៉ាក់សាំង Moderna ព្រមទាំង Janssenផងដែរ។

ផ្ទាំងពាណិជ្ជកម្ម

មកដល់ពេលនេះវ៉ាក់សាំងរបស់ប្រទេសរុស្សី Sputnik V ត្រូវបានប្រើប្រាស់រួចមកហើយនៅក្នុងបណ្តាប្រទេសមួយចំនួនដូចជាអាហ្សង់ទីនប៉ាឡេស្ទីនវេណេស៊ុយអេឡា ហុងគ្រីសហភាពអារ៉ាប់និងអ៊ីរ៉ង់ផងដែរ៕

ប្រែសម្រួល៖ស៊ុនលី

To Top