Covid-19

ប្រេស៊ីល មានអ្នកស្លាប់ ដោយសារជំងឺកូវីដ១៩ មានរហូតដល់ ជាង២៣ម៉ឺននាក់

សៅប៉ូឡូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២១ថា កាលពីថ្ងៃចន្ទ ប្រទេសប្រេស៊ីល ត្រូវបានគេរាយការណ៍មកថា មានអ្នកស្លាប់បន្ថែមទៀតចំនួន៦៣៦នាក់ដោយសារជំងឺកូវីដ១៩ ដែលនាំឲ្យចំនួនអ្នកស្លាប់បានកើនឡើងដល់២៣២.១៧០នាក់ ។

ក្រសួងសុខាភិបាលរបស់ប្រទេសប្រេស៊ីល បានឲ្យដឹងថា ការធ្វើតេស្តបានរកឃើញថា មានករណីថ្មីនៃជំងឺកូវីដ១៩ប្រចាំថ្ងៃចំនួន២៣.៤៣៩នាក់ ដែលនាំឲ្យចំនួនអ្នកឆ្លងជំងឺបានកើនឡើងដល់៩.៥៤៨.០៧៩នាក់ ។

នៅភាគខាងជើងនៃរដ្ឋ អាម៉ាហ្ស៊ូន ជារដ្ឋមួយក្នុងចំណោមរដ្ឋដែលឆ្លងជំងឺរាតត្បាតខ្លាំងក្លារបស់ប្រទេសប្រេស៊ីល ដែលមានអ្នកស្លាប់ច្រើនបំផុត តែក្នុងរយៈពេលមួយថ្ងៃគត់ គឺ១១៣នាក់ ដែលនាំឲ្យចំនួនអ្នកស្លាប់បានកើនឡើងដល់៩.១១៦នាក់ ទន្ទឹមនឹងនេះដែរ ចំនួននៃអ្នកឆ្លងជំងឺមាន២៨៣.៦៥៨នាក់ ។

សៅប៉ូឡូ ជារដ្ឋដែលមានពលរដ្ឋរស់នៅ ច្រើនជាងគេបំផុត និងបានឆ្លងរាលដាលជំងឺធ្ងន់ធ្ងរជាងគេនៅក្នុងប្រទេសនេះ បានបើកសាលារៀន ឡើងវិញហើយ ដោយនៅតាមថ្នាក់រៀននីមួយៗតម្រូវឲ្យពាក់ម៉ាស់ ប៉ុន្តែ ការចូលរួមរបស់បុគ្គលណាមួយ គឺមិនត្រូវបានអនុញ្ញតឡើយ ។

និស្សិតប្រមាណ៣,៣លាននាក់ បានចាប់ផ្តើមចូលរៀន ដោយមានអត្រាកំណត់៣៥ភាគរយប៉ុណ្ណោះ និងមានជម្រើស គឺការរៀនដោយគិតអំពីគម្លាតពីគ្នាផងដែរ ៕ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top