Covid-19

WHO៖ ចំនួនឆ្លងកូវីដកាលពីសប្តាហ៍មុន មានការធ្លាក់ចុះដល់ទៅ១៧ ភាគរយ នៅទូទាំងពិភពលោក

បរទេស៖ យោងតាមទិន្នន័យដែលត្រូវបានចេញផ្សាយ ដោយអង្គការសុខ ភាពពិភពលោក WHO នៅថ្ងៃពុធនេះបានបង្ហាញថា ចំនួនករណីឆ្លងកូវីដ១៩ នៅទូទាំងពិភពលោកត្រូវបានគេដឹងថាមាន ចំនួនធ្លាក់ក្នុងរយៈពេល៤ សប្តាហ៍ជាប់គ្នានេះ។

WHO ក៏បានបញ្ជាក់ដែរថាចំនួននៃអ្នកស្លាប់ដោយសារកូវីដ ក៏បានធ្លាក់ចុះផងដែរក្នុងរយៈពេល២ សប្តាហ៍ជាប់គ្នាចុងក្រោយនេះ ពោលគឺត្រឹមតែ៨៨០០០នាក់ ប៉ុណ្ណោះកាលពីសប្តាហ៍មុនប្រមាណជា១០ ភាគរយធ្លាក់ចុះប្រៀបធៀបទៅនឹងសប្តាហ៍ចាស់។

ដោយឡែកចំនួនជាក់ស្តែងនៃអ្នកឆ្លងកូវីដ កាលពីសប្តាហ៍មុនមានត្រឹមតែ ៣,១លាននាក់ ប៉ុណ្ណោះនៅទូទាំងពិភពលោកគឺមាន ការធ្លាក់ចុះប្រហែលជា១៧ ភាគរយ ធៀបទៅនឹងសប្តាហ៍មុននេះនិងក៏ត្រូវបាន គេមើលឃើញថា ជាចំនួនឆ្លង តិចបំផុតមិនធ្លាប់មានផងដែរគិតចាប់តាំងតែពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០មក។

ទោះបីជាយ៉ាងណាក្តីគេក៏នឹងតែអាចនិយាយបានដែរថា ប្រទេសមួយចំនួន នៅតែរកឃើញករណីវិជ្ជមានថ្មី ខ្លាំងដដែលក្នុងពេលដែលចំនួនធ្លាក់ចុះ នៅទូទាំងពិភពលោកក្តីជាក់ស្តែងដូច ជានៅអាមេរិកមានការ កើនឡើងខ្ពស់បំផុតដល់ទៅ ៨៧១ ៣៦៥ នាក់កាលពីសប្តាហ៍មុន៕

ប្រែសម្រួល៖ស៊ុនលី

To Top