Covid-19

បារ៉ែន ប្រកាសទទួលយកវ៉ាក់សាំង របស់រុស្សី ដើម្បីដំណើរការចែកចាយ ជាបន្ទាន់ក្នុងប្រទេស

បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយនៅថ្ងៃពុធនេះ បានឲ្យដឹងថា ក្រសួងសុខាភិបាលនៃប្រទេសបារ៉ែន បានប្រកាសសម្រេចទទួលយកវ៉ាក់សាំង នៃប្រទេសរុស្សី Sputnik V ជាផ្លូវការហើយដើម្បីអាចយកទៅ ចែកចាយជាបន្ទាន់នៅក្នុងប្រទេស។

អជ្ញាធរជាតិទទួលបន្ទុកកិច្ចការងារសុខាភិបាលនៃប្រទេសបារ៉ែនឬ NHRA បានប្រកាសថាការសម្រេចចិត្ត ដែលអនុញ្ញាតិឲ្យប្រើប្រាស់ Sputnik V គឺ
ត្រូវបានធ្វើឡើងដោយផ្អែកទៅលើទិន្នន័យ ដែលបានផ្តល់ដោយក្រុមហ៊ុននិងលទ្ធផល ចេញពីការសិក្សាចុងក្រោយបំផុត។

NHRA បានបញ្ជាក់ទៀតថាខ្លួនបានធ្វើការពិនិត្យមើល និងវាយតម្លៃឡើងវិញទាំងអស់ចំពោះ សុវត្ថិភាពរបស់វ៉ាក់សាំងព្រមទាំង ការប្រើប្រាស់និងដំណើរការ
ធ្វើតេស្តដំណាក់ កាលចុងក្រោយរបស់ Sputnik V ផងដែរនិងជាពិសេសការ ត្រួតពិនិត្យទៅលើគុណភាពតាមរយៈការ វាស់វែងតាមបែបវិទ្យាសាស្ត្រ។

គួរឲ្យដឹងដែរថា Sputnik Vបានក្លាយទៅជាវ៉ាក់សាំងជាផ្លូវការទី៤ ហើយនៅក្នុងប្រទេសបារ៉ែន ដែលអាចប្រើប្រាស់សម្រាប់ចែក ជូនពលរដ្ឋរបស់ខ្លួនដោយមិន
មានគិតលុយឡើយដែលក្នុងនោះ គេបានមើលឃើញថាវ៉ាក់សាំងដែលធ្លាប់បាន ទទួលស្គាល់កន្លងមកដូចជា Sinopharm របស់ចិន Pfizer/BionTech របស់អាមេរិក
និង AstraZeneca របស់អង់គ្លេសផងដែរ៕

ប្រែសម្រួល៖ស៊ុនលី

To Top