បរទេស៖ អាជ្ញាធរឱសថរបស់ប្រទេសអូស្ត្រាលី នៅថ្ងៃអង្គារនេះ បានអនុម័តឲ្យ ប្រើប្រាស់ថ្នាំវ៉ាក់សាំងកូវីដ១៩ ដែលអភិវឌ្ឍផលិតឡើងដោយក្រុមហ៊ុន AstraZeneca និងសាកលវិទ្យាល័យ Oxford University ស្របពេលដែលប្រទេសគ្រោង ចាប់ផ្តើមចាក់ថ្នាំវ៉ាក់សាំងជូនប្រជាពលរដ្ឋខ្លួន ប្រឆំាងមេរោគកូរ៉ូណា នៅសប្ដាហ៍ក្រោយ។
តាមសេចក្តីរាយការណ៍មួយ ពីទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១ បានឲ្យដឹងថា រដ្ឋបាលផ្នែកឱសថបានចេញសេចក្តីប្រកាសនៅថ្ងៃអង្គារនេះថា ថ្នាំវ៉ាក់សាំងពីរដូស ដែលរដ្ឋាភិបាលបានចុះបញ្ជីឲ្យប្រើប្រាស់ សម្រាប់មនុស្សវ័យ១៨ឆ្នាំ និងមានវ័យចាស់ជាងនោះ។
រដ្ឋបាលផ្នែកឱសថអូស្ត្រាលី នាពេលថ្មីៗនេះ បានទទួលបានភស្តុតាងដែលមាន និងបានកំណត់ថា ថ្នាំវ៉ាក់សាំង AstraZeneca នេះ អាចប្រើប្រាស់យ៉ាងមានសុវត្ថិភាព ផ្សេងគ្នាចន្លោះពី៤ទៅ១២សប្ដាហ៍។
គួរបញ្ជាក់ថា នៅថ្ងៃអង្គារនេះផងដែរ លោកនាយករដ្ឋមន្ត្រី បាននិយាយប្រាប់អ្នកសារព័ត៌មានថា គ្រឿងផ្គត់ផ្គង់ថ្នាំវ៉ាក់សំាង AstraZeneca នេះដំបូង នឹងត្រូវបាននាំចូល ប៉ុន្តែនឹងធ្វើការផលិតនៅក្នុងប្រទេស នៅក្នុងរយៈពេលជាច្រើនខែ៕
ប្រែសម្រួល៖ប៉ាង កុង