ភ្នំពេញ ៖ ក្រសួងសុខាភិបាល បានប្រកាសឲ្យដឹងថា មនុស្ស២នាក់ដែលឆ្លងជំងឺកូវីដ១៩ ដែលមិនអាចទាក់ទងបាន និងមិនព្រមមកសម្រាកព្យាបាល នោះត្រូវបានក្រុមគ្រូពេទ្យយកមកដាក់សម្រាកព្យាបាល នៅមណ្ឌលសុខភាពចាក់អង្រែ រួចរាល់ហើយ។ នេះបើតាមការសេចក្តីប្រកាសព័ត៌មានរបស់ ក្រសួងនាព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១។
កាលពីថ្ងៃ២៣ កុម្ភៈ ម្សិលមិញនេះ ក្រសួងបានឲ្យដឹងថា មានស្រ្តីម្នាក់ដែលឆ្លងជំងឺកូវីដ១៩មិនព្រមមកព្យាបាលនៅមន្ទីរពេទ្យទេ ដោយសម្អាងថា មានកូនតូចនៅជាប់ខ្លួន ខណៈម្នាក់ទៀតមិនអាចទាក់ទងបាន។
សូមកបញ្ជាក់ថា នៅព្រឹកនេះ ក្រសួងសុខាភិបាល បានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួន ៤០នាក់ ភាគច្រើនជាជនជាតិចិនដែលឆ្លងក្នុងព្រឹត្តិការណ៍ សហគមន៍ ២០កុម្ភៈ ៕

