Covid-19

តារាចំរៀង នៅផលិតកម្ម ហង្សមាស កញ្ញា វី ឌីណែត ឆ្លងជំងឺកូវីដ១៩

ភ្នំពេញ ៖ តារាចំរៀងប្រចាំផលិតកម្ម ហង្សមាស កញ្ញា វី ឌីណែត ដែលជាកូនស្រី របស់លោក ហួរ ឡាវីតារាចំរៀងជើងចាស់ នោះបានឆ្លងជំងឺកូវីដ១៩ ម្នាក់ទៀត ហើយ នៅព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១នេះ។ នេះបើតាមហ្វេសប៊ុក របស់លោក ហេង ឡុង។

បើតាមហ្វេសប៊ុក លោក ហេង ឡុង កញ្ញា វី ឌីណែត បានអំពាវនាវសិល្បករ សិល្បការិនីដែលបានពាក់ព័ន្ធ នឹងកញ្ញាធ្វើទៅធ្វើតេស្ត រកជំងឺកូវីដ១៩ជាបន្ទាន់។

តារាចម្រៀងប្រចាំ ផលិតហង្សមាស ម្នាក់ទៀត គឺកញ្ញា វី ឌីណែត បានអះអាងខ្លួនឯង នៅលើបណ្តាញសង្គមហ្វេសប៊ុក នៅមុននេះបន្តិចថា លទ្ធផលចេញហើយ គឺមានវិជ្ជមានកូវីដ១៩។

តារាចម្រៀង ដ៏ល្បីរូបនេះ បានសរសេរនៅលើបណ្តាញសង្គមហ្វេសប៊ុកផ្ទាល់របស់នាង​ថា  “មុននេះ​​នាងខ្ញុំ បានទទួលលទ្ធផលហើយ​ គឺនាងខ្ញុំបានវិជ្ជមានកូវីត19។ ហើយ​ ចឹងនាងខ្ញុំ សូមសំណូមពរដល់បងប្អូនទាំងឡាយណា ដែលបានប៉ះពាល់នាងខ្ញុំ សូមមេត្តាទៅធ្វើតេស្ត រកមេរោគកូវីដ ទាំងអស់គ្នា??????ក៏សូមអធ្យាស្រ័យផងបងប្អូន?????

នៅក្នុងសារបង្ហោះនោះ មានអ្នកគាំទ្ររបស់នាង ជាច្រើន ផ្ញើសារលើកទឹកចិត្ត ឱ្យតារាចម្រៀងរូបនេះ ខិតខំតស៊ូ ជំនះឱ្យខាងតែបាន ដើម្បីបានមកច្រៀង បំពេរទស្សនិជន គាំទ្ររបស់នាងបន្តទៅទៀត។

កាលពីថ្ងៃ ៩ មីនា លោក ណុប ប៉ាយ៉ារិទ្ធិ តារាចំរៀងនៅ ផលិតកម្ម ហង្សមាស ក៏បានឆ្លង ជំងឺកូវីដ១៩៕

To Top