Covid-19

អ្នកជំនាញរបស់អង្គការសុខភាព ពិភពលោកថា វ៉ាក់សាំងបង្ការជំងឺ កូវីដ១៩របស់ចិន មានប្រសិទ្ធិភាព និងសុវត្ថិភាព

បរទេស៖ អ្នកជំនាញខាងសុខភាពពិភពលោក បាននិយាយកាលពីថ្ងៃពុធ បន្ទាប់ពីការពិនិត្យឡើង វិញនូវទិន្នន័យមួយផ្នែកដោយផ្តល់នូវ សក្តានុពលដល់បណ្តាប្រទេសពីអូស្រ្តាលីទៅអឺរ៉ុប ដែលកំពុងពុះពារដើម្បី ចាក់វ៉ាក់សាំងឱ្យបានលឿន ថា វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ចំនួន២របស់ប្រទេសចិន គឺមានប្រសិទ្ធិភាព និង សុវត្ថិភាព។

យោងតាមសារព័ត៌មាន Medical Express ចេញផ្សាយនៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ បានឱ្យដឹងថា មនុស្សតិចជាង ៦០០ លាននាក់ បានចាក់វ៉ាក់សាំងនៅទូទាំងពិភពលោកគឺ ៣ ខែបន្ទាប់ពីកម្មវិធីចាក់វ៉ាក់សាំង បានចាប់ផ្តើមនៅក្នុងបណ្តាប្រទេសលោកខាង លិចហើយមេដឹក នាំបានសាទរចំពោះថ្នាំនេះ ដែលជាមធ្យោបាយសុវត្ថិភាពតែ មួយគត់ពីការបិទប្រទេស។

អ្នកជំនាញផ្នែកវ៉ាក់សាំងនៅអង្គការសុខភាពពិភពលោក មិនបានចេញសេចក្តីណែនាំណាមួយស្តីពីវិធី ប្រើប្រាស់វ៉ាក់សាំងរបស់ប្រទេសចិននោះទេ ដោយនិយាយថា ពួកគេនឹងរង់ចាំរហូតដល់មានការ សំរេចចិត្តលើថាតើត្រូវផ្តល់អាជ្ញាប័ណ្ណ បណ្តោះអាសន្នដល់ពួកគេឬយ៉ាងណា។

ក្រុមអ្នកជំនាញបាននិយាយថា វ៉ាក់សាំងពីស៊ីណូវាក់ និងស៊ីណូហ្វាម “ខ្វះទិន្នន័យ” សម្រាប់ក្រុមមនុស្ស វ័យចំណាស់និង អ្នកដែលមានលក្ខខណ្ឌវេជ្ជសាស្រ្ត៕

ប្រែសម្រួលៈ ណៃ តុលា


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top